Connect with us

ព័ត៌មាន

ឃាត់ខ្លួនអ្នកដំណើរបរទេសម្នាក់ និងដហូតកញ្ឆាក្រៀមជាង៣៤គីឡូក្រាម

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៧:២៥ នាទី នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ផ្អែកលើព័ត៌មានដែលផ្តល់ដោយប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (GTAS) និងរូបភាពសង្ស័យដែលទទួលបានពីម៉ាស៊ីនស្កេន មន្ត្រីគយនិងរដ្ឋាករនៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិតេជោ បានធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា។

ជាលទ្ធផល មន្ត្រីគយនិងរដ្ឋាករបានរកឃើញ រុក្ខជាតិក្រៀមសង្ស័យជាសារធាតុញៀនប្រភេទកញ្ឆា ចំនួន ៧១ ដុំ មានទម្ងន់សុទ្ធសរុប ៣៤,៥ គីឡូក្រាម។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបានបន្តថា បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច មន្ត្រីគយនិងរដ្ឋាករបានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia