ព័ត៌មាន
ពលរដ្ឋគាំទ្រវិធានការតឹងរ៉ឹងលើការបង្ក្រាបអំពើពុករលួយក្នុងជួរមន្ដ្រី
ថ្មីៗនេះមានមន្ត្រីនគរបាលមួយចំនួនត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ ផ្អាកការងារ និងដកស័ក្តិ ពាក់ព័ន្ធនឹងអំពើពុករលួយ និងការប្រព្រឹត្តខុសវិន័យ ចំពោះវិធានការលើមន្ដ្រីនេះធ្វើឱ្យពលរដ្ឋសាទរ និងគាំទ្រការកែទម្រង់ក្នុងស្ថាប័ន។
បន្ទាប់ពីពេលថ្មីៗនេះមានមន្ត្រីនគរបាលមួយចំនួនត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ ផ្អាកការងារ និងបន្ថយឋានន្តរស័ក្តិពាក់ព័ន្ធនឹងអំពើពុករលួយ ការប្រព្រឹត្តខុសវិន័យនគរបាលជាតិ និងការប្រើប្រាស់យានយន្តដែលជាភស្តុតាងនៃការចាប់បានពីការបង្ក្រាបបទល្មើស ប្រជាពលរដ្ឋបានបង្ហាញការគាំទ្រ ចំពោះការអនុវត្តវិធានការដ៏តឹងរ៉ឹងរបស់រាជរដ្ឋាភិបាល និងបានរំពឹងថា រាជរដ្ឋាភិបាល ពិសេសក្រសួងស្ថាប័នសាមីនឹងបង្ក្រាបអំពើពុករលួយក្នុងជួរមន្ត្រី ដែលជាចំណាត់ការចាំបាច់ ជាជំហានវិជ្ជមានក្នុងការកែទម្រង់ស្ថាប័ន និងផ្ដល់ទំនុកចិត្ត ការជឿជាក់កាន់តែខ្លាំងពីប្រជាពលរដ្ឋចំពោះមន្ដ្រីដែលជាអ្នកអនុវត្តច្បាប់ និងជាអ្នកផ្ដល់សេវា។
ប្រជាពលរដ្ឋបានបង្ហាញទស្សនៈថា រាជរដ្ឋាភិបាល ពិសេសក្រសួងស្ថាប័ន ដែលមានចំណាត់ការលើមន្ដ្រីខិលខូច ប្រព្រឹត្តអំពើពុករលួយ គឺជារឿងត្រឹមត្រូវក្នុងការកែទម្រង់ស្ថាប័ន និងផ្ដល់ជំនឿចិត្តដល់ពលរដ្ឋ។
ពលរដ្ឋបានបញ្ជាក់ថា ពួកគេចង់ឃើញការចាត់វិធានការលុបបំបាត់អំពើពុករលួយឱ្យអស់ដើម្បីធ្វើឱ្យប្រទេសជាតិយើងកាន់តែរីកចម្រើនជឿនលឿន ព្រោះសព្វថ្ងៃ ពួកគេតែងសង្កេតឃើញមានការផ្សព្វផ្សាយអំពីអំពើពុករលួយនៅតាមបណ្ដាញសង្គម។ ពួកគេក៏បានអំពាវនាវដល់មន្ត្រីឱ្យបញ្ឈប់ប្រព្រឹត្តអំពើពុករលួយទៅ។
មតិសាធារណជនលើបណ្ដាញសង្គមក៏បង្ហាញឱ្យឃើញផងដែរថា ចំពោះវិធានការដ៏តឹងរ៉ឹងលើមន្ត្រីខិលខូច គឺជួយទប់ស្កាត់មិនឱ្យបុគ្គលទាំងនោះប្រើប្រាស់អំណាច និងតួនាទីទៅប្រព្រឹត្តបទល្មើស ឬធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នបន្តទៀត និងជាការព្រមានយ៉ាងច្បាស់ៗទៅកាន់មន្ត្រីនគរបាលផ្សេងទៀត ឱ្យរៀបចំឥរិយាបថ និងអនុវត្តតួនាទីស្របតាមក្រមសីលធម៌ និងច្បាប់។
ការសម្រេចដកហូតមុខតំណែង បន្ថយឋានន្តរសក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ គឺជាចំណាត់ការរបស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បន្ទាប់ពីបានប្រកាសថា ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ មន្ត្រីទាំង៣ប្រភេទ ដែលមានមន្ត្រីរដ្ឋបាលស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបានប្រព្រឹត្តកំហុសនឹងប្រឈមទោសទណ្ឌខាងវិន័យរដ្ឋបាល និងប្រសិនបើរកឃើញកំហុសធ្ងន់ធ្ងរ គឺប្រឈមនឹងការបណ្ដេញចេញពីក្របខណ្ឌ៕



-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ