Connect with us

ព័ត៌មាន

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានរៀបចំពិធីប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ក្រោមអធិបតិភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ.។

ដំណើរការពិធីនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ សាំងគ្រីឡា ភ្នំពេញដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាតំណាងមកពីគ្រប់ក្រសួង ស្ថាប័ន ដើម្បីចូលរួមសាទរនៃការដាក់ប្រកាសជាផ្លូវការនៃបណ្តាញនេះ។

បណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ដែលហៅកាត់ថា «បណ្តាញអគ្គលេខាធិការ» ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដើម្បីសម្របសម្រួលការអនុវត្តមុខងារគាំទ្ររបស់ក្រសួង ស្ថាប័នក្នុងការលើកកម្ពស់ និងពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ និងជំរុញការចូលរួមអនុវត្តការងារ កែទម្រង់របស់រាជរដ្ឋាភិបាល ប្រកបដោយសង្គតិភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។ អនុវត្តចំពោះអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន និងអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ លើកលែងក្រសួងការពារជាតិ។ បណ្តាញអគ្គលេខាធិការ ដឹកនាំ និងសម្របសម្រួលដោយក្រសួងមុខងារសាធារណៈ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia