Connect with us

ព័ត៌មាន

ស.ស.យ.ក ជាស្ត្រី បរិច្ចាគថវិកា ៣០,០០០,០០០រៀល សម្រាប់ប្រជាពលរដ្ឋនៅភូមិរង់ចាំ

នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ បានអញ្ជើញទទួលការបរិច្ចាគពីថ្នាក់ដឹកនាំ សមាជិកា គណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការកណ្ដាល(ជាស្ត្រី) ចំនួន ៣០,០០០,០០០រៀល ដែលដឹកនាំប្រគល់ដោយ លោកជំទាវ ដាំ ដារីនី នៅអគារ The Kampus។

គួរបញ្ជាក់ដែរថា រាល់ថវិកា និងសម្ភារទាំងអស់ដែលទទួលបានពីសប្បុរសជន គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងយុទ្ធនាការ «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» ដែលជាសកម្មភាពមនុស្សធម៌ផ្តោតលើការកៀរគរជំនួយ ស្មារតីសាមគ្គីភាព និងការចែករំលែកក្តីស្រឡាញ់ ដើម្បីជួយសម្រាលទុក្ខធុរៈ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុង «ភូមិរង់ចាំ»។

សកម្មភាពមនុស្សធម៌នេះ គឺបានស្តែងចេញយ៉ាងច្បាស់ពីជម្រៅចិត្តរបស់ប្រជាជនខ្មែរ ដែលតែងតែមានការនឹករលឹក ការព្រួយបារម្ភ និងសេចក្តីស្រឡាញ់ចំពោះបងប្អូនអ្នកភូមិរង់ចាំ។ កម្មវិធីជួបជុំ និងនាំយកអំណោយជូន ប្រជាពលរដ្ឋភូមិរង់ចាំ នឹងប្រព្រឹត្តិទៅ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦។

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia