ព័ត៌មាន
កម្ពុជាដាក់ចេញវិធានការបន្ទាន់ ដើម្បីទប់ការកើនឡើងនៃសម្ពាធអតិផរណា រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ
រាជរដ្ឋាភិបាលដាក់ចេញវិធានការបន្ទាន់ ក្នុងរយៈពេលខ្លី (នៅចុងឆ្នាំ២០២៦) ដើម្បីទប់ការកើនឡើងនៃសម្ពាធអតិផរណា ដែល បាននិងកំពុងបន្តកើនឡើង ឱ្យស្ថិតនៅក្នុងការគ្រប់គ្រងបាន ដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងចីរភាពហិរញ្ញវត្ថុសាធារណៈ ជំរុញប្រែ ក្លាយបញ្ហាចំពោះមុខ ឱ្យទៅជាកាលានុវត្តភាពនៃការអភិវឌ្ឍ។
ឯកឧត្តម អ៊ុង លុយណា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងពិធី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវឯកសារ កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ នៅចុងសប្តាហ៍កន្លង មកថា ជុំវិញវិបត្តិដែលកំពុងប្រឈមក្នុងពេលបច្ចុប្បន្ននេះ គឺដោយសារការផ្លាស់ឆាប់រហ័សនៃរបបពាណិជ្ជកម្មសកល, បញ្ហាជម្លោះ ព្រំដែនកម្ពុជា-ថៃ បាននិងកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ក្នុងនោះមួយផ្នែកធំការធ្វើឱ្យប៉ះពាល់ពលករដែលជាជនភៀសសឹក, និង សង្គ្រាមនៅមជ្ឈឹមបូព៌ា បានធ្វើឱ្យបញ្ហាថ្លៃប្រេងឥន្ធនៈ និងឧស្ម័នឡើងថ្លៃ ជាពិសេសការប៉ះពាល់ទៅលើវិស័យដែលពឹងផ្អែកប្រេង និង ឧស្ម័ន។
ឯកឧត្តមបន្តថា ជុំវិញបញ្ហានេះបានធ្វើឱ្យសម្ពាធអតិផរណាកើនឡើងខ្ពស់ ជាក់ស្តែងតាមការប៉ាន់ស្មាននៅដើមឆ្នាំ២០២៦ ស្ថិតក្នុងរង្វង់ ៣.៨% ហើយតាមរយៈការវាស់វែងចុងក្រោយនេះ អតិផរណាបានកំពុងកើនឡើងយ៉ាងលឿន ជាក់ស្តែងនៅក្នុងខែឧសភា កន្លងមកនេះ ត្រូវបានប៉ាន់ស្មានក្នុងរង្វង់ ៧.២%។ ជុំវិញបញ្ហាទាំងនេះ ទើបរាជរដ្ឋាភិបាលបានសម្រេចដាក់វិធានការបន្ថែម ដើម្បីជួយ សម្រាលបន្ទុកឡើងវិញ ជាពិសេសនៅចុងឆ្នាំ២០២៦នេះ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ស្របតាម ស្មារតីខាងលើនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញ និងជំរុញអនុវត្តនូវកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុ- វិបត្តិនេះឡើង ។ កម្មវិធីអន្តរាគមន៍នេះ បានរួមបញ្ចូលគ្នានូវវិធានការចម្រុះ ទាំងវិធានការផ្នែកផ្គត់ផ្គង់ និងវិធានការផ្នែកតម្រូវការ សំដៅ ជំរុញកំណើន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា សម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ។
សរុបជារួម, កម្មវិធីអន្តរាគមន៍ ដែលបានដាក់ឲ្យអនុវត្តជាផ្លូវការនេះ មិនមែនសម្រាប់តែការដោះស្រាយផលប៉ះពាល់ភ្លាមៗនៃវិបត្តិ តែ មួយមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការវិនិយោគលើប្រជាជន, ការបង្កើតការងារ, ការបង្កើនផលិតភាព, ជាពិសេសសម្រាប់សហគ្រាស ធុនមីក្រូ តូច និងមធ្យម, និងការពង្រឹងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ជាកញ្ចប់រួមតែមួយ ។ ក្នុងន័យនេះកម្មវិធីអន្តរាគមន៍ អាចត្រូវបាន ចាត់ទុកជាឧបករណ៍វិធានការគោលនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការខិតខំរក្សាលំនឹងជីវភាពប្រជាជន និងពង្រឹងភាព ធន់របស់សហគ្រាស ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ សម្រាប់ឆ្នាំ២០២៦នេះ និងជា មូលដ្ឋានសម្រាប់គាំទ្រសេដ្ឋកិច្ច ឲ្យបន្តស្ថិតលើមាគ៌ានៃកំណើន នៅបណ្តាឆ្នាំខាងមុខប្រកបដោយចីរភាព៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន7 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា