Connect with us

ព័ត៌មាន

ថ្នាល Digital កំពុងជួយជំរុញល្បឿនផ្ដល់​សេវាសាធារណៈ​តាមក្រសួង-ស្ថាប័ន​ប្រកប​ដោយ​បរិយាបន្ន

សេវាសាធារណៈតាមប្រព័ន្ធអនឡាញ នៅតាមក្រសួងស្ថាប័ន កំពុងដើរតួនាទី​សំខាន់​សម្រួល​ភាព​ងាយ​ស្រួល​ខ្ពស់ជូនពលរដ្ឋ ស្របតាមរដ្ឋាភិបាលឌីជីថល។

ការងារឌីជីថល គឺជាគន្លឹះអាទិភាពចម្បងមួយ ក្នុងចំណោម​គន្លឹះ​អាទិភាព​ចម្បង​ទាំង​៥​របស់​ប្រមុខ​រាជ​រដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

នៅតាមបណ្តាក្រសួងស្ថាប័ន្ថរដ្ឋមួយចំនួន ដែលជាស្ថាប័ន្ថមានមុខងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏បានបង្កើនសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់ ក្នុងការធ្វើទំនើបកម្មនានា តាមរយៈប្រព័ន្ធឌីជីថល សំដៅធ្វើយ៉ាងណាសម្រួមភាពងាយស្រួលជូនពលរដ្ឋ ដោយផ្លាស់ប្តូរពីការទៅធ្វើសេវាដោយផ្ទាល់ដល់តាមទីតាំងរបស់អាជ្ញាធរ មន្ទីរ ឬក៏ក្រសួង ដោយជួសមកវិញដោយការស្នើសេវាតាមប្រព័ន្ធអនឡាញ តែម្តង ។

យន្តការនេះ ត្រូវបានធ្វើឡើងព្រមៗគ្នា ឆ្លើយតបឲ្យបានតាមតម្រូវការ និងភាពបត់បែបជាក់ស្តែង នៃការចង់បានរបស់បងប្អូនប្រជាពលរដ្ឋ លើសេវាតម្រូវការនានា ទាំងសេវារដ្ឋបាល សេវាឯកសារ និងការបន្តអាជ្ញាបណ្ណ ឬសុពលភាពអាជីវកម្មជាដើម ។

លោកឡាយ អ៊េវិន ប្រធានអង្គភាពច្រកចេញចូលតែមួយ នៃ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបន្តយកចិត្តទុកដាក់ខ្ពស់លើការផ្តល់សេវាជូនពលរដ្ឋ តាមរយៈអនឡាញ ដោយអាជ្ញាធរបាននឹងកំពុងខិតខំបញ្ចៀបការយល់ដឹងឲ្យកាន់តែទូលំទូលាយទៅកាន់ពលរដ្ឋ ដើម្បីងាកទៅរកការស្នើសេវាតាមឌីជីថល។

ពលរដ្ឋ បានមើលឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នរដ្ឋ ដែលជាសេធិការរបស់រដ្ឋាភិបាល ដែលបានខិតខំនាំយកការបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យទៅជាឌីជីថល ដែលវាជាផ្នែកមួយជួយបង្ខិតពលរដ្ឋ ឲ្យកាន់តែនៅគៀកគិតជាមួយនឹងមន្ត្រីបម្រើសេវា ពិសេសចំណេញទាំងពេលវេលា និងថវិកា ។

គួរបញ្ជាក់ថា ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ សម្តេចប្រមុខថ្នាក់ដឹកនាំ បានដាក់ចេញយកសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានផ្តោតទៅលើគន្លឹះអាទិភាពចម្បងទាំង០៥ រួមមាន៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា៕ អត្ថបទ៖ លីហេង

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia