ព័ត៌មាន
ស្នងការខេត្តកំពតបន្តតាមដានមន្ត្រីនគរបាល២រូបចំពោះរបាយការណ៍មិនប្រក្រតីអំពីគ្រោះថ្នាក់ចរាចរ
កំពត៖ លោកស្នងការនគរបាលខេត្តកំពតកំពុងដំណើរការតាមដានចំពោះអធិការ និងអធិការរងទទួលបន្ទុកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានស្រុកឈូកពាក់ពន្ធ័ភាពមិនប្រក្រតីក្នុងការរាយការណ៍អំពីករណីគ្រោះថ្នាក់ចរាចរមួយដែលបានបណ្តាលឲ្យមនុស្សបាត់បង់ជីវិតនោះ។ ប្រសិនបើរកឃើញមានកំហុស ស្នងការដ្ឋាននគរបាលខេត្តកំពតនឹងអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិដោយគ្មានការលើកលែងឡើយ។
សូមរម្លឹកថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្ត និងម៉ូតូក្នុងទឹកដីស្រុកឈូកបណ្តាលឲ្យមនុស្ស២នាក់បាត់បង់ជីវិត។ ជាមួយហេតុការណ៍នោះ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់រថយន្តយកទៅសួរនាំនៅអធិការដ្ឋានស្រុកឈូក។ ក្រោយមកសមត្ថកិច្ចបានដោះលែងជនសង្ស័យដោយធ្វើរបាយការណ៍បញ្ជូនទៅស្នងការដ្ឋានខេត្តកំពតមានខ្លឹមសារថា ឆ្លងតាមការវាស់វែងរបស់ជំនាញគឺអ្នកបើកបរម៉ូតូមានពិសាគ្រឿងស្រវឹង ហើយបានបើកម៉ូតូចូលចំណែកផ្លូវរថយន្តដែលមានទិសដៅផ្ទុយគ្នា។ អធិការដ្ឋានបានសុំគោលការណ៍ពីលោកព្រះរាជអាជ្ញារអមសាលាដំបូង ហើយក៏អនុញ្ញាតឲ្យអ្នកបើករថយន្តត្រឡប់ទៅលំនៅស្ថានសិន។
ក្រោយករណីនេះកើតឡើង ឪពុកសពដែលជាអតីតមន្ត្រីនគរបាលចរាចរណ៍បានអះអាងថាជារឿងអយុត្តិធម៌ព្រោះរថយន្តបានជ្រុលចូលមកបុកនៅផ្នែកផ្លូវរបស់ម៉ូតូ។ តាមរយ:សំណូមពររបស់សាច់ញាតិសពទាំង២ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាឲ្យកម្លាំងជំនាញនៃស្នងការដ្ឋានចុះសហការជាមួយសមត្ថកិច្ចនគរបាលស្រុកឈូកដើម្បីដំណើរការវាស់វែង និងធ្វើកំណត់ហេតុឡើងវិញ។
ផ្អែកតាមលទ្ធផល ស្នងការដ្ឋាននគរបាលខេត្តកំពតបានចេញសេចក្តីប្រកាសមានខ្លឹមសារថា យោងតាមកំណត់ហេតុស្រាវជ្រាវ និងវាស់វែងនៅកន្លែងកើតហេតុរបស់ក្រុមការងារដែលបានចុះស្រាវជ្រាវឃើញថា គ្រោះថ្នាក់ចរាចរនៅស្រុកឈូកនោះពិតជាបានបង្កឡើងដោយរថយន្តព្រូសប្រាកដមែន ដោយរថយន្តបើកចូលគំនូសផ្លូវរបស់ម៉ូតូ២តឹកកន្លះ។ គ្រាកើតហេតុ ភាគីខាងម៉ូតូគឺមានស្រាបៀរមួយចំនួនជាប់តាមខ្លួន។ ពេលនេះ សមត្ថកិច្ចបាននាំខ្លួនអ្នកបើករថយន្តបង្កមកកាន់ស្នងការដ្ឋានដើម្បីបន្តនីតិវិធីបញ្ជូនទៅតុលាការ។ ចំពោះលោកអធិការស្រុកឈូក និងអធិការរងទទួលការងារចរាចរណ៍ក៏នឹងត្រូវស្រាវជ្រាវបន្ថែមពាក់ពន្ធ័ភាពមិនប្រក្រតីដោយខ្ជីខ្ជាក្នុងការរាយការណ៍ដែលមិនយកចិត្តទុកដាក់ចំពោះករណីគ្រោះថ្នាក់នោះ។ ប្រសិនបើរកឃើញមានកំហុស នោះស្នងការដ្ឋាននគរបាលខេត្តកំពតនឹងអនុវត្តវិន័យ ៨៧៣ របស់កងកម្លាំងនគរបាលជាតិដោយគ្មានការលើកលែងជាដាច់ខាត៕












-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ