Connect with us

ព័ត៌មាន

រដ្ឋមន្រ្តីក្រសួងរ៉ែ អះអាងថា គម្រោងវារីអគ្គិសនីនៅខេត្តកោះកុង មិនមានការឈូសឆាយព្រៃលើសអ្វីដែលបានកំណត់

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល អះអាងថា គម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល គម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុត ពុំមានការ ឈូសឆាយព្រៃលើសពីអ្វីដែលបានកំណត់ ដូចការចុះផ្សាយរបស់សារព័ត៌មាន Mongabay ឡើយ, ផ្ទុយទៅវិញគម្រោងទាំងពីរនេះបាន ចូលរួមចំណែកបង្កើនសន្តិសុខថាមពល កាត់បន្ថយការពឹងផ្អែកនាំចូលអគ្គិសនីពីប្រទេសជិតខាង និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅខេត្តពោធិ៍សាត់ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា ជុំវិញការចុះផ្សាយរបស់អង្គការក្រៅរាជរដ្ឋាភិបាលមួយនេះ ដែលមានរបៀបវារៈនយោបាយ ដោយមិនដែលចុះផ្សាយអ្វីល្អពីកម្ពុជានោះឡើយ ជាក់ស្តែងការចុះផ្សាយការធ្វើវារីអគ្គិសនីនៅខេត្ត កោះកុង ពាក់ព័ន្ធនឹងគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល ដែលមានអានុភាពផលិតថាមពលអគ្គិសនី៧០ មេហ្គាវ៉ាត់ និងគម្រោង វារីអគ្គិសនីស្ទឹងវាលថ្មកំបុត ដែលមានអានុភាពផលិតថាមពលអគ្គិសនី ១០០ មេហ្គាវ៉ាត់ ដោយមានការឈូសឆាយដីព្រៃ និងកាប់ឈើ ហួសពីបរិវេណអាងស្តុកទឹក ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល។

បញ្ហានេះ ឯកឧត្តមបានបញ្ជាបេសកកម្មចម្រុះមួយរួមមាន ក្រសួងរ៉ែ និងថាមពល, នាយកដ្ឋានវារីអគ្គិសនី និងអគ្គិសនីកម្ពុជា ចុះពិនិត្យជាក់ស្តែងនៅកន្លែងកំពុងសាងសង់ ក្នុងនោះកន្លែងដែលកំពុងសាងសង់វារីអគ្គិសនីនៅស្ទឹងឫស្សីជ្រុំកណ្តាល ក្នុងខេត្តកោះ កុង ពុំមានការឈូសឆាយព្រៃលើសពីអ្វីដែលកំណត់ ដូចការចុះផ្សាយរបស់សារព័ត៌មាន Mongabay ឡើយ។

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងបន្ថែមថា ស្របពេលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈឡើងថ្លៃនេះដែរ ក្នុងនោះថាមពលអគ្គិសនីមាន តួនាទីសំខាន់ណាស់ ទប់​បញ្ហាវិបត្តិប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈកំពុងកើតមានឡើង និងជួយទប់លំនឹងសេដ្ឋកិច្ចផងដែរ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ចុះផ្សាយរបស់សារព័ត៌មាន Mongabay ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នេះ ក្រសួងរ៉ែ និង ថាមពល និងក្រសួងបរិស្ថាន ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល និងគម្រោងវារីអគ្គិសនីស្ទឹងវាល ថ្មកំបុតរួមមាន៖ ១-ការអភិវឌ្ឍគម្រោងវារីអគ្គិសនីទាំងពីរ បានចូលរួមចំណែកបង្កើនសន្តិសុខថាមពល កាត់បន្ថយការពឹងផ្អែកលើការ នាំចូលអគ្គិសនីពីប្រទេសជិតខាង និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដោយធានាការគោរពបទប្បញ្ញត្តិ និងការអនុវត្តការវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងសង្គមយ៉ាងខ្ជាប់ខ្ជួន។ និងតាមដានជាប្រចាំនៅទីតាំងគម្រោងទាំងពីរ លើវឌ្ឍនភាពនៃការសាងសង់ ការអនុវត្តតាមស្តង់ដារ សុវត្ថិភាព និងលក្ខណៈបច្ចេកទេស។ ២-ការឈូសឆាយផ្លូវចូល រៀបចំទីតាំងស្តុកឈើ ទីតាំងយកថ្ម ទីតាំង យកដីគ្រួសក្រហមនៅក្នុងបរិវេណទីតាំងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុត និងគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល គឺសម្រាប់ ធ្វើការប្រមូល និងដឹកជញ្ជូនផលអនុផលព្រៃឈើពីអាងស្តុកទឹកមុនទឹកលិច ជាចំណូលរបស់រដ្ឋ ដែលទទួលបានការអនុញ្ញាតពី រាជរដ្ឋាភិបាល និងសម្រាប់បម្រើដល់ការងារសាងសង់គម្រោងវារីអគ្គិសនីទាំងពីរតែប៉ុណ្ណោះ។ បញ្ហានេះ ក្រសួងរ៉ែ និងថាមពល និង ក្រសួងបរិស្ថាន បានបដិសេធចំពោះការផ្សព្វផ្សាយព័ត៌មាន នាំឱ្យមានការយល់ច្រឡំ និងទស្សនៈអវិជ្ជមាន ចំពោះការអភិវឌ្ឍគម្រោង វារីអគ្គិសនី ដែលជាប្រភពថាមពលស្អាតរបស់កម្ពុជា៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia