ព័ត៌មាន
កូនត្រីចម្រុះជាង ១០០ គីឡូ ត្រូវបានមន្រ្ដីជលផលលែងចូលបឹងធម្មជាតិវិញ ក្រោយបង្ក្រាបបទល្មើសនេសាទ
កូនត្រីចម្រុះទម្ងន់ជាង១០៧គីឡូក្រាម ត្រូវបានជំនាញជលផលចាក់លែងចូលបឹងធម្មជាតិវិញ និងឧបករល្មើសជាច្រើនត្រូវបានរុះរើបំផ្លាញចោល នៅក្នុងភូមិសាស្ត្រស្រុកកងមាស ។
កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកកងមាស ស្រុកជើងព្រៃ និងស្រុកព្រៃឈរ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ៣ករណី នៅក្នុងភូមិសាស្ត្រស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ។
លោក លី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ការចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសទាំង ៣ករណី ខាងលើ ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។
ជាមួយនោះ មន្ត្រីជំនាញបានរុះរើបំផ្លាញ ចោលនូវឧបករណ៍ខុសច្បាប់រួមមាន ៖ ករណីទី១ នៅចំណុចក្រោយវត្តរាយប៉ាយ ឃុំរាយប៉ាយ ស្រុកកងមាស មានឧបករណ៍ស្បៃមុងចំនួន ៨មាត់ របាំងស្បៃមុងប្រវែង ៤១៥ម៉ែត្រ បង្គោលចម្រឹង ១៤៥ដើម និងចាក់លែងកូនត្រីចម្រុះ ២៥គីឡូក្រាម ។ ករណីទី២ នៅចំណុចបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ មានឧបករណ៍ស្បៃមុងចំនួន ១២មាត់ របាំងស្បៃមុងប្រវែង ៥៥០ម៉ែត្រ បង្គោលចម្រឹង ១៩៥ដើម ចាក់លែងកូនត្រីចម្រុះ ៥០គីឡូក្រាម ។ និងករណីទី៣ នៅចំណុចវត្តកំពង់សៀម ឃុំសំរោង ស្រុកព្រៃឈរ ឧបករណ៍ស្បៃមុងចំនួន ១៣មាត់ របាំងស្បៃមុងប្រវែង ៥៨០ម៉ែត្រ បង្គោលចម្រឹង ២១០ដើម ចាក់លែងកូនត្រីចម្រុះ ៣២គីឡូក្រាម ។
ទន្ទឹមនឹងនោះដែរ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នឹងបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើស ក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក នៅតាមបណ្តាស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទ ឲ្យឈប់នេសាទ ដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់៕








-
ព័ត៌មាន7 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព