Connect with us

ព័ត៌មាន

អាជ្ញាធរមូលដ្ឋានក្នុងរាជធានីភ្នំពេញចុះផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ត្រៀមទៅពិនិត្យ​​​​​​​​​​​​ប​​​​​​​​​ញ្ជី​​​ឈ្មោះ

អាជ្ញាធរមូលដ្ឋានក្នុងរាជធានីភ្នំពេញ បានចុះផ្តល់លិខិតអញ្ជើញ​ពលរដ្ឋ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោ​​​​​ត​​​​​​ផ្លូ​​​​​​​វការឆ្នាំ២០២៥ ​និងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២៦។

លោក មូល វីរៈចៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ​២​​​​​​០​​​​២​​​​៦​​​​​នេះ​​​​ ​​បានប្រាប់BTVថា នៅថ្ងៃនេះ ក្រុមការងារសង្កាត់ឫស្សីកែវ បានចុះផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះ​​​​​ក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឆ្នាំ២​​០២​​​​៦ នឹងចាប់ផ្តើមពីថ្ងៃទី០៧ខែតុលា រហូតដល់ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២៦។ លោកក៍បានអំពាវនាវដ​​ល់​​​​ប្រ​​ជា​​​ព​​​​ល​​​​​​រ​​ដ្ឋដែលមានកូន ឬចៅគ្រប់អាយុបោះឆ្នោតសូមត្រៀមទៅចុះឈ្មោះបោះឆ្នោត និងអ្នកមានឈ្មោះក្នុងបញ្ជីបោះ​​ឆ្នោ​​តអ​​​​​ញ្ជើ​​​​ញ​​ទៅពិនិត្យមើលឈ្មោះឱ្យបានគ្រប់ៗគ្នា ហើយអ្នកមានឈ្មោះបោះឆ្នោតនៅ​​​ឆ្នាំ​​២​​​០​​​១​៦​ និ​ង២​​០១​​៧​​ ​សូមអញ្ជើញទៅធ្វើបច្ចុប្បន្នភាពទិន្ន​ន័យជីវមាត្រ។

ប្រជាពលរដ្ឋបានលើកឡើងថា​ បន្ទាប់ពីអាជ្ញាធរមូលដ្ឋានសង្កាត់ឫស្សីកែវបានផ្តល់លិខិតអញ្ជើញទៅ​​​​​ពិ​និត្យប​​​ញ្ជីឈ្មោះបោះឆ្នោ​​​ត​​ ពួកខ្ញុំនឹងទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោតឱ្យបានត្រឹមត្រូ​​​​វដូ​​ចក្នុ​​ង​​​អត្តសញ្ញាណបណ្ណ ដើ​​​​​ម្បី​​​​​​​មា​នសិទ្ធបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២៧។ ហើ​​យ​​ការ​​​បោះឆ្នោតនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ជ្រើសរើសថ្នាក់ដឹ​​​​ក​​នាំ​​​​​ដែ​​​​​​ល​យើ​​ងស្រលាញ់ពេ​​​ញ​​ចិ​​ត្តដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ​​​ និងដឹកនាំអភិវឌ្ឍនៅក្នុងមូលដ្ឋាន។​

គួរបញ្ជាក់ដែរថា ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ នៅតា​​ម​​​​​ភូ​​​​មិក្នុងឃុំ សង្កាត់ទូទាំងប្រទេសកម្ពុជា មានរយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ខែកញ្ញា រហូតដល់ ថ្ងៃទី៦ ខែតុ​​​​លា​ឆ្នាំ២០២៦។ គោលបំណងនៃការផ្តល់លិខិតអញ្ជើញនេះមានដូចជា៖ ជម្រាបជូនដំណឹងដល់ប្រ​​​ជា​​​​ព​​​លរដ្ឋដែ​​​​ល​​​​​មានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ហើយដែលបានប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជា​​​​តិខ្មែ​​រ (អ.ខ) ដែលអស់សុពលភាព ឬឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងទៅធ្វើការផ្លាស់ប្តូរឯកសារតាម អ.ខ ដែលមានសុពលភាពក្នុងអំ​​ឡុ​​ងពេល ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោ​​តផ្លូវការឆ្នាំ​​២០២៥ ហើយដែលបានប្រើ អ.ខ ដែលមានសុពលភាពក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ ទិន្នន័យជីវប្រវត្តិ (ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត) របស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ប្រសិនបើឃើញថា មានការកត់ត្រាមិនទាន់ត្រឹមត្រូវតាម អ.ខ ដែលមានសុពលភាព សាមីខ្លួន អាចស្នើ​​សុំកែតម្រូវក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។ ប្រជាពលរដ្ឋដែលមា​​ន​​ឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២​​​០​១​៧​ ហើយមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងផ្តិតម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោតពីមុនមក ដើម្បីទៅធ្វើបច្ចុប្បន្នភាព ទិន្នន័យជីវមាត្រ (ថតរូប និងផ្តិតស្នាមម្រាមដៃ) ជាមួយក្រុមចុះឈ្មោះបោះឆ្នោ​​​​ត ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដោយចាប់ពីផ្តើមពីថ្ងៃទី០៧ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia