ព័ត៌មាន
ក្រសួងដាក់ផែនការអាទិភាពបី អភិវឌ្ឍទេសចរណ៍ធម្មជាតិ ខណៈអេកូទេសចរណ៍ជាប់លេខ១ ក្នុងតំបន់
ក្រោយពី U.S News & World Report បានចេញរបាយការណ៍ថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលេខ១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិ (Eco-Tourism) ល្អបំផុតមក នៅពេលនេះ ក្រសួងទេសចរណ៍ បានបង្ហាញផែនការអាទិភាពចំនួនបី ត្រូវអនុវត្តដើម្បីរៀបចំអេកូទសចរណ៍ឲ្យមានលក្ខណៈប្រសើរ និងបង្កើនភាពទាក់ទាញទេសចរទៅទស្សនាមានភាពកក់ក្តៅ។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់BTV នៅថ្ងៃទី១០ ខែកញ្ញា នេះថា នៅទូទាំងប្រទេស មានសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ សហគមន៍ការពារធម្មជាតិ សហគមន៍នេសាទ និងសហគមន៍អភិរក្សផ្សេងទៀត សរុបប្រមាណជាង២៣០០កន្លែង ក្នុងនោះ មានសហគមន៍ទេសចរណ៍ និងសហគមន៍អេកូទេសចរណ៍ ចំនួន ១៣១កន្លែង និងមានសហគមន៍ចំនួន៥២កន្លែង ត្រូវបានក្រសួងទេសចរណ៍ ទទួលស្គាល់ជាសហគមន៍អេកូទេសចរណ៍។
ឯកឧត្តម បានបន្តថា នៅក្នុងផែនការជាអាទិភាពធំៗចំនួន៣ ត្រូវអនុវត្តសម្រាប់រៀបចំអភិវឌ្ឍអេកូទសចរណ៍ រួមមានៈ ទី១. រៀបចំប្រកាសទទួលស្គាល់សហគមន៍នានាទៀត ជាសហគមន៍ទេសចរណ៍ និងសហគមន៍អេកូទេសចរណ៍ ដែលមានការគ្រប់គ្រងច្បាស់លាស់ និងមានការផ្តល់សេវាកម្មទេសចរណ៍ផ្សេងៗ ទី២. រៀបចំការបណ្តុះបណ្តាល បំផុសគំនិតច្នៃប្រឌិត កែលំអរនៅក្នុងសហគមន៍ តាមបែបធម្មជាតិ និង ទី៣. បណ្តុះបណ្តាលជំនាញសហក្រិនភាព និងភាពជាអ្នកដឹកនាំ នៅក្នុងសហគមន៍ទាំងនោះ។
សម្រាប់កិច្ចខំប្រឹងអភិវឌ្ឍ អភិរក្ស កាពារសម្បត្តិធនធានធម្មជាតិ បរិស្ថាន របស់រាជរដ្ឋាភិបាល រហូតធ្វើឲ្យបរិស្ថានធម្មជាតិ និងអេកូទេសចរណ៍របស់កម្ពុជាជាប់ចំណាត់ថ្នាក់ល្អជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលើពិភពលោកនោះ គឺមានការផ្សព្វផ្សាយច្រើនទៅក្រៅប្រទេស ហើយបានទាក់ទាញទេសចរអន្តរជាតិជាច្រើនហូរហែធ្វើដំណើរមកទស្សនាកម្សាន្តនៅកម្ពុជា ដើម្បីទទួលយកពិសោធន៍រស់នៅក្នុងបរិស្ថានធម្មជាតិដ៏ល្អឯកនេះ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឲ្យមានគណៈកម្មាធិការជាតិគ្រប់គ្រងទេសចរណ៍ និងអេកូទេសចរណ៍រួចហើយ ដែលមានរដ្ឋមន្ត្រីទេសចរណ៍ជាប្រធាន និងរដ្ឋមន្ត្រីតាមក្រសួងពាក់ព័ន្ធជាអនុប្រធាន ដើម្បីរួមសហការជំរុញការអភិវឌ្ឍ អេកូទេសចរណ៍ ដែលជាផ្នែកមួយ នៃទេសចរណ៍ធម្មជាតិ និងរៀបចំចងក្រងទៅជាសហគមន៍ទេសចរណ៍ ឬសហគមន៍អេកូទេសចរណ៍ ដោយមានការផ្តល់សេវាកម្មទេសចរណ៍ ដូចជា សេវាម្ហូបអាហារ បោះតង់ ផ្ទះស្នាក់ ជិះទូត និងសេវាកម្មដើរផ្សងព្រេងនៅតាមតំបន់ព្រៃឈើ ជ្រោះជ្រង ជ្រលង ដងភ្នំ ជាដើម និងមានការទទួលខុសត្រូវច្បាស់លាស់៕ អត្ថបទ ស៊ុម សុខជា



-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន7 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន5 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន7 days agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoលេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា