Connect with us

ព័ត៌មាន

ក្រសួងអប់រំ ផ្ដល់ការបង្រៀនបំប៉នសម្រាប់សិស្សត្រៀមប្រឡងចូលតាមសាកលវិទ្យាល័យ

ក្រសួងអប់រំ យុវជន និងកីឡា បាន​ផ្ដល់​ការ​បង្រៀន​បំប៉ន​តាម​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​សិស្ស​ដែល​ត្រៀម​ប្រឡង​ចូល​សិក្សាតាមសាកលវិទ្យាល័យនានា។ ការបង្រៀនបំប៉ននេះ ផ្តោត​លើ​មុខ​វិជ្ជា​សំខាន់​ចំនួន ៤ រួមមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា។ សិស្សអាចចូលសិក្សាដោយមិនគិតថ្លៃ ដោយចូលទៅទស្សនាការបង្រៀនដោយមិនគិតថ្លៃ តាម​ការ​ផ្សាយ​បន្ត​ផ្ទាល់តាម www.duraseksa.gov.kh។

ក្រសួងអប់រំ យុវជន និងកីឡា ក្រោយប្រកាសលទ្ធផលបាក់ឌុប រួចរាល់ ក្រសួង​បាន​បន្ត​យក​ចិត្ត​ទុក​ដាក់បន្ថែមទៀត លើការសិក្សាបន្តនៅកម្រិតឧត្តមរបស់សិស្ស។ ក្រសួងអប់រំ បាន​ផ្តល់​ការ​បង្រៀន​បំប៉នប​ន្ថែម តាមរយៈប្រព័ន្ធឌីជីថល www.duraseksa.gov.kh ដែលសិស្សគ្រប់​រូប​អាច​ចូល​ទៅ​សិក្សា​ដោយមិនគិតថ្លៃ។ ការបំប៉ននេះ ជាភាពចាំបា​ច់​មួយ​ដែល​ជួយ​ដល់​សិស្ស​ក្នុង​ការ​ត្រៀម​ខ្លួន​ប្រឡងចូលសិក្សានៅតាមបណ្ដាសាកលវិទ្យាល័យមួយចំនួន ស្របពេលដែលបច្ចុប្បន្ន តាម​បណ្ដាសាកលវិទ្យាល័យ បាន​ធ្វើ​កំណែទ​ម្រង់​តម្រូវ​ឱ្យ​មានកា​រ​ប្រឡង​ប្រជែង​ចូល​សិក្សា​ជា​ចាំបាច់​។

ការបំប៉នសិស្សតាមរយៈការផ្សាយបន្តផ្ទាល់នេះ ធ្វើឡើងចាប់ពីថ្ងៃទី ០១ កញ្ញា រៀងរាល់ថ្ងៃ ចន្ទ​ដល់​ថ្ងៃ​សុក្រ ដែលមាន ៤មុខវិជ្ជា បង្រៀនដោយសាស្ត្រាចារ្យល្បីៗ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

តាម​កាលវិភាគ មុខវិជ្ជារូបវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ហង់ ស៊ីម ម៉ោង ១៦៖០០ – ១៧៖០០។ មុខវិជ្ជាគីមីវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ជ័យ ថាវី ម៉ោង ១៧៖០០ – ១៨៖០០។

មុខវិជ្ជាជីវវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ធូ ភន ម៉ោង ១៨៖០០ – ១៩៖០០ រី​ឯ​មុខ​វិជ្ជា​គណិត​វិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ នាង បូ ម៉ោង ១៩៖០០ – ២០៖០០ និងមុខវិជ្ជា រូប​វិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ទាង ប៉ាង ម៉ោង ២០៖០០ – ២១៖០០។

សិស្សា​នុសិស្សគ្រប់រូបអាចចូលរៀនក្នុងកម្មវិធីនេះដោយឥតគិតថ្លៃ ដោយចូល​ទស្សនា​ការ​បង្រៀន​ដោយ​ការផ្សាយបន្តផ្ទាល់តាម www.duraseksa.gov.kh រួចចុចលើប៊ូតុង “ផ្សាយផ្ទាល់” និង​បន្តទៅចុចលើប៊ូតុង “ត្រៀមប្រឡង សាកលវិទ្យាល័យ”៕ អត្ថបទ៖ គឹម ហុក 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia