ព័ត៌មាន
ប្រាសាទព្រះវិហាររបស់ខ្មែរ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីសង្រ្គាមឈ្លានពានរបស់ថៃ
ព្រះវិហារ៖ មន្រ្តីជំនាញនៃអាជ្ញាធរព្រះវិហារ បានរកឃើញស្លាកស្នាមប្រេះបែកលើជញ្ចាំងដែលបានបំផ្លេចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រាសាទព្រះវិហារជាង ៥០០ទីតាំង និងបានប្រមូលទុកបំណែកថ្មប្រាសាទជាង៧ម៉ឺនដុំ ដើម្បីរក្សាទុកសម្រាប់ស្តារនិងជួសជុលឡើងវិញ។ ចំណែក មន្រ្តីជំនាញអង្គភាព ស៊ីម៉ាក់ បានរកឃើញគ្រាប់ផ្លោងធន់ធ្ងនប្រមាណ ១ពាន់គ្រាប់នៅលើប្រាសាទទាំងមូល ដែលភាគច្រើនគឺជាគ្រាប់បែកចង្កោមដែលជាអាវុធត្រូវបានពិភពលោកហាមឃាត់។
លោក អ៊ា ដារិទ្ធ ប្រធានផ្នែកអភិរក្ស និងបុរាណវិទ្យានៃអាជ្ញាធរព្រះវិហារ បានឱ្យដឹងថា ការវាយប្រហារដោយប្រដាប់អាវុធរបស់ថៃមកលើកម្ពុជាចំនួនពីរលើកកន្លងមក បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធប្រាសាទព្រះវិហារទាំងមូលចំនួន ៥៦២ទីតាំង និងបានប្រមូលបំណែកថ្មប្រាសាទចំនួនជាង ៧ម៉ឺនដុំ រក្សាទុកដើម្បីអភិរក្ស ហើយការប្រមូលបំណែកថ្មនេះ នឹងមានចំនួនកើនឡើងថែមទៀត ព្រោះការប្រមូលដំណាក់កាលទី២កំពុងដំណើរការ។ លោកបញ្ជាក់ថា តាមអ្នកជំនាញការអន្តរជាតិ នៃអង្គការ យូនីស្កូ(UNESCO) និងអាយកូម៉ូស(ICOMOS) បានវាយតម្លៃថា ប្រាសាទព្រះវិហារដែលបេតិកភណ្ឌពិភពលោករងការខូចខាតធ្ងន់ធ្ងរបំផុត ដោយត្រូវតែមានវិធានការអន្តរាគមន៍បន្ទាន់។
ចំណែក លោកឧត្តមសេនីយ៍ត្រី អ៊ាន សុធា ប្រធានកងឯកភាព កំចាត់មីនទី៦ នៃអង្គភាព CMAC បានឱ្យដឹងថា បច្ចុប្បន្ននៅលើប្រាសាទព្រះវិហារគឺមានសុវត្ថិភាពសម្រាប់ក្រុមអភិរក្សហើយ ព្រោះអង្គភាព ស៊ីម៉ាក បានបោសសម្អាតគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរួចរាល់អស់ហើយ។ លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា អង្គភាពស៊ីម៉ាក បានរកឃើញ និងបោសសម្អាតគ្រាប់ផ្លោងរបស់ថៃប្រមាណ១ពាន់គ្រាប់នៅលើប្រាសាទព្រះវិហារ ដែលចន្លោះពី ៦០ ទៅ ៧០% ជាគ្រាប់បែកចង្កោម។ ក្រៅពីនេះ អង្គភាពស៊ីម៉ាក បានរកឃើញដ្រូនទម្លាក់គ្រាប់របស់ថៃចំនួន ៤ និងគ្រាប់ទម្លាក់ពីលើយន្តហោះចំនួន ២គ្រាប់ ផងដែរ។
សូបបញ្ជាក់ថា ស្ថានភាពខូចខាងធ្ងន់ធ្ងរប្រាសាទព្រះវិហារនាពេលនេះ គឺកម្ពុជាត្រូវការជំនួយថវិកាជាបន្ទាន់ ដើម្បីធ្វើការស្តារ និងជួសជុលអភិរក្សប្រាសាទឡើងវិញ។ បច្ចុប្បន្ន អាជ្ញាធរព្រះវិហារ បានទទួលបានជំនួយពីប្រទេសចំនួន៣ គឺ សហរដ្ឋអាមេរិក ឥណ្ឌា និងចិន ដើម្បីធ្វើការជួសជុល និងអភិរក្សប្រាសាទព្រះវិហារ ប៉ុន្តែគម្រោងជំនួយពីចិន និងឥណ្ឌា ត្រូវបានផ្អាកដំណើរការភ្លាមៗ បន្ទាប់ពីការឈ្លានពានរបស់ថៃ៕
អត្ថបទ៖ ធូ វិរៈ









-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ