Connect with us

ព័ត៌មាន

ពលរដ្ឋនៅស្រុកជីក្រែង ថ្លែងនូវការដឹងគុណដល់រាជរដ្ឋាភិបាល ចំពោះសមិទ្ធផលថ្មីកើត ក្នុងមូលដ្ឋានពួកគាត់

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប បាន​បង្ហាញនូវការសប្បាយរីករាយជាអនេក និងបានថ្លែងនូវការដឹងគុណជានិច្ច ចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់ស្ពានតភ្ជាប់នៅក្នុងមូលដ្ឋាន ដែលនេះគឺជាសមិទ្ធផលប្រវត្តិសាស្រ្តមួយ លើកកម្ពស់ជីវភាពរស់នៅ របស់ពួកគាត់។

ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះ ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្ថាបនាស្ពានបេតុងចំនួន ១ កន្លែង ប្រវែង ៣៦ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ស្ថាបនាផ្លូវសងខាង ក្បាលស្ពានប្រវែងសរុប ២៣០ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិស្លែង ឃុំកំពង់ក្តី ឆ្លងទៅភូមិសាលា ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ជុំវិញសមិទ្ធផលខាងលើនេះ អាជ្ញាធរ និងប្រជាពលរដ្ឋ បានសម្តែងនូវការសប្បាយរីករាយ និងថ្លែងនូវ ការដឹងគុណជានិច្ចចំពោះរាជរដ្ឋាភិបាល ក៏ដូចក្រសួងអភិវឌ្ឍន៍ជនបទ និងអ្នកទទួលការសាងសង់ស្ពាន ដែលបានផ្តល់សមិទ្ធផលជា ប្រវត្តិសាស្រ្តមួយនេះ កើតឡើងនៅក្នុងមូលដ្ឋានរបស់ពួគគាត់ ដោយបានពិតជាឆ្លុះបញ្ចាំងឱ្យឃើញអំពីការខិតខំប្រឹងប្រែង និងការ យកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ដល់ការរស់នៅរបស់ប្រជាជននៅតាមជនបទ។

ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ជុំវិញការអភិវឌ្ឍនៅតាមជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការរបស់ រាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង នៅលើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ដែលស្ថិតក្រោមក្រប ខ័ណ្ឌរបស់ក្រសួង ជាក់ស្តែងផ្លូវជនបទជាច្រើនដូចជា ផ្លូវដីស ផ្លូវល្បាយក្រួស ផ្លូវកៅស៊ូពីរជាន់ និងផ្លូវក្រាលបេតុង បាននិងកំពុងផ្តល់ អត្ថប្រយោជន៍ដល់ប្រជាជននៅទូទាំងប្រទេស ជាក់ស្តែងស្ពានបេតុងថ្មីមួយនេះ គឺជាសមិទ្ធផលថ្មីបន្ថែមមួយទៀតរបស់រាជរដ្ឋាភិបាល ផ្តល់ជាចំណងដៃជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំទាំងពីរខាងលើ ជួយឱ្យប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួល ទាំងពេលថ្ងៃ និងពេល យប់ ជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងកសិផលឆ្លងកាត់ទៅមកជាដើម។

ជុំវិញការចុះពិនិត្យស្ពាននិងសំណង់សិល្បការ្យផ្សេងៗនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈកម្មាធិការអន្តរក្រសួងក៏បាន ចុះជួបសំណេះសំណាល ជាមួយអាជ្ញាធរមូលដ្ឋាន ​និងប្រជាពលរដ្ឋជាច្រើនគ្រួសារ ដោយក្នុងនោះឯកឧត្តមរដ្ឋលេខាធិការ ក៏បាន សំណូមពរដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើនេះ សូមឱ្យជួយចូលរួមថែទាំសមិទ្ធផលទាំងនេះឱ្យបានគង់វង្ស ក្នុងនោះ ជួយហាមឃាត់ឡានដែលដឹកលើសចំណុះ និងការកាប់គោះដែលប៉ះពាល់ដល់គ្រឹះស្ពានជាដើម ដើម្បីទុកជាប្រយោជន៍សម្រាប់ការប្រើ ប្រាស់យូរអង្វែង៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia