ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ចូលរួមកិច្ចប្រជុំកំពូលអន្តរជាតិស្ដីពីលំហអាកាសនៅប្រទេសបារាំង
ប៉ារីស៖ នាថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ ឯកឧត្ដម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាតំណាងដ៏ខ្ពង់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអន្តរជាតិស្ដីពីលំហអាកាស នៅរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង។ កិច្ចប្រជុំកំពូលនេះ សហការរៀបចំដោយសាធារណរដ្ឋបារាំង និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកវិស័យលំហអាកាស និង តំណាងប្រទេសជាង៩០ ព្រមទាំង តំណាងអង្គការអន្តរជាតិ និងវិស័យ ឯកជន សរុបជាង ២ ០០០នាក់។

នេះជាកិច្ចប្រជុំកំពូលលើកទីមួយ ផ្នែកលំហអាកាស ដែលមានគោលបំណង ប្រមូលផ្ដុំបណ្ដាប្រទេសពាក់ព័ន្ធដើម្បី ប្រកាសរួមគ្នា អំពីឧត្តមបំណងនៃការប្រើប្រាស់លំហអាកាស សម្រាប់គោលដៅសន្តិភាព និងប្រកបដោយចីរភាពក្នុង បរិការណ៍នៃការប្រកួតប្រជែងក្នុងផ្នែក លំហអាកាស ដើម្បីគោលដៅសេដ្ឋកិច្ចនិងគោលដៅយុទ្ធសាស្ត្ររបស់បណ្ដាប្រទេសនានាលើពិភពលោក។ នៅក្នុងកិច្ចប្រជុំកំពូលនេះ កម្ពុជាក៏បានផ្តល់ការគាំទ្រ (Endorsement) ចំពោះសេចក្តីថ្លែងការណ៍ចំនួន ៣ ដែលផ្តួចផ្តើមដោយសាធារណរដ្ឋបារាំងផងដែរ។

ឆ្លៀតឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានជួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយឯកឧត្ដម Philippe Baptiste រដ្ឋមន្ត្រីក្រសួងឧត្ដមសិក្សាការស្រាវជ្រាវ និងលំហអាកាសរបស់បារាំង និង លោកជំទាវ Eléonore Caroit រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកហ្វ្រង់កូហ្វូនី ភាពជាដៃគូ អន្តរជាតិ និងជនជាតិបារាំងនៅក្រៅប្រទេស។ ឯកឧត្ដមរដ្ឋមន្ត្រី និងឯកឧត្ដម Philippe Baptiste បានពិភាក្សាអំពីលទ្ធភាពក្នុងការសហការលើការងារបច្ចេកទេស ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញបច្ចេកវិទ្យាផ្កាយរណបនិងលំហអាកាសជាដើម ជាពិសេស ភាគីបារាំងបានថ្លែងអំណរគុណភាគីកម្ពុជា ដែលបានផ្តល់ការគាំទ្រលើសេចក្តីថ្លែងការណ៍ទាំង ៣។ ចំណែកនៅក្នុងជំនួប ជាមួយ លោកជំទាវ Eléonore Caroit ភាគីទាំងពីរបានពិភាក្សាលម្អិតអំពីលទ្ធភាព ពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង លើផ្នែកបញ្ញាសិប្បនិម្មិត លំហអាកាស សន្តិសុខសាយប័រ បច្ចេកវិទ្យាកង់ទិច និង សឺមីកុងឌុចទ័រ។
បន្ទាប់ពីកិច្ចប្រជុំនេះ ឯកឧត្ដមរដ្ឋមន្ត្រី នឹងបន្តដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចការងារនៅស្ថាប័ន និងក្រុមហ៊ុន លំហអាកាសនៅទីក្រុងទូលូស ដែលជាបណ្ដុំលំហអាកាស ដ៏ធំនៅប្រទេសបារាំងនិង អឺរ៉ុប៕




-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន7 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន5 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន7 days agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoលេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា