កីឡា
សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ប្រកាសលើកពេលការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ខេត្តព្រះសីហនុ
ភ្នំពេញ៖ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានប្រកាសជូនដំណឹងនៅក្នុងផេកផ្លូវការរបស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាថា សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖ «ព្រឹត្តិការណ៍ប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯក ថ្នាក់ជាតិ និងពានរង្វាន់ខេត្តព្រះសីហនុ ឆ្នាំ២០២៦» ក្រោមប្រធានបទ “លើកស្ទួយវិស័យទេសចរណ៍ឆ្នេរសមុទ្រ កម្ពុជា” ដែលគ្រោងនឹងរៀបចំចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីតាំងទីលានតេជោ (ពយតាមូង) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានសហព័ន្ធសម្រេចលើកកាលបរិច្ឆេទទៅរៀបចំនៅក្នុងខែតុលា ឆ្នាំ២០២៦ វិញ។
មូលហេតុនៃការផ្លាស់ប្តូរកាលបរិច្ឆេទនេះ ធ្វើឡើងផ្អែកតាមលទ្ធផល នៃកិច្ចប្រជុំពិភាក្សារវាងសហព័ន្ធកីឡា ទាញព្រ័ត្រកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ ដោយសារតែទីតាំងនៅទីលានតេជោ (ពយតាមូង) បច្ចុប្បន្ននេះ កំពុងស្ថិត ក្នុងដំណើរការជួសជុល និងកែលម្អ ដើម្បីត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ នាចុងឆ្នាំ២០២៦ ខាងមុខនេះ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានសមាគម ក្លឹបកីឡាទាញព្រ័ត្រ តាមបណ្តាក្រសួង រាជធានី ខេត្ត កីឡាករ កីឡាការិនី និងសាធារណជន ទាំង អស់មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យ ដោយក្ដីអនុគ្រោះ។
អាស្រ័យហេតុនេះ ការបរិច្ចេទប្រកួតច្បាស់លាស់នឹងជូនដំណឹងតំណឹងជាថ្មី តាមផេកផ្លូវការរបស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា៕


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន22 hours agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី