ព័ត៌មាន
សម្ដេចធិបតី៖ ក្នុងបរិបទពិភពលោកបោះជំហានលឿនទៅមុខកម្ពុជាបានធ្វើកំណែទម្រង់លើវិស័យជាច្រើន
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា នៅក្នុងបរិបទដែលពិភពលោកកំពុងបោះជំហានលឿនចូលទៅក្នុងបរិវត្តឧស្សាហកម្មជំនាន់ទី៤ និងសេដ្ឋកិច្ច សង្គមឌីជីថល ជាមួយនឹងការវិវត្តដ៏ស្មុគស្មាញនៃភូមិសាស្រ្ដនយោបាយ និងភូមិសាស្រ្ដសេដ្ឋកិច្ច, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ដែលមានគោលបំណងចំបង និងយូរអង្វែង សំដៅលើការកសាង និងការពង្រឹងរដ្ឋ និងជាតិរបស់កម្ពុជា។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី បើកពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នៅព្រឹកថ្ងៃ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
ការបញ្ជាក់របស់សម្ដេចធិបតីថា «ក្នុងបរិបទពិភពលោកបោះជំហានលឿនទៅមុខ កម្ពុជាបានធ្វើកំណែទម្រង់លើវិស័យជាច្រើន» គឺជាការលើកឡើងដ៏សំខាន់ ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យទាន់សភាពការណ៍សកលលោក។
សម្ដេចធិបតីបានបន្តថា នៅក្នុងដំណើរនៃការកសាងរដ្ឋ រាជរដ្ឋាភិបាលក៏បាននិងកំពុងរៀបចំ និងការអនុវត្តការកែទម្រង់ពង្រឹងប្រព័ន្ធច្បាប់ និងវិធានគតិយុត្តសម្រាប់គ្រប់គ្រងប្រទេស ព្រមទាំងកំពុងរៀបចំ និងអនុវត្តការកែទម្រង់ និងលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពស្ថាប័ន ប្រព័ន្ធការងារដើម្បីឱ្យរដ្ឋអាចបំពេញបេសកកម្ម និងមុខងាររបស់ខ្លួនប្រកបដោយស័ក្ដិសិទ្ធិភាព ដូចជាការការពារអធិបតេយ្យ បូរណភាពទឹកដី ការរក្សាស្ថិរភាពនយោបាយ និងសន្ដិសុខសណ្ដាប់ធ្នាប់សង្គម ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលធនមនុស្សជាដើម។
សូមជម្រាបថា កំណែទម្រង់គន្លឹះៗដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្ដេចធិបតី កំពុងរុញច្រានយ៉ាងខ្លាំងក្លា ក្នុងនោះរួមមាន ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ៖ តាមរយៈការពង្រឹងសមត្ថភាព មន្ត្រីរាជការ ការដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈ (E-Government) និងការលុបបំបាត់ភាពស៊ាំញ៉ាំមិនចាំបាច់។ ការធ្វើកំណែទម្រង់វិស័យអប់រំ និងកាយសម្បទា៖ ការពង្រឹងគុណភាពអប់រំចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់ឧត្តមសិក្សា និងការផ្ដោតលើការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ។ ការធ្វើកំណែទម្រង់វិស័យសុខាភិបាល៖ ការពង្រីកវិសាលភាពនៃមូលនិធិសមធម៌សុខាភិបាល និងការលើកកម្ពស់គុណភាពសេវាព្យាបាលនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមូលដ្ឋាន។ ការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌៖ ការដោះស្រាយភាពមិនប្រក្រតី និងការជំរុញយុទ្ធនាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កើនទំនុកចិត្តពីសាធារណជន និងវិនិយោគិនជាដើម៕















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន22 hours agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី