ព័ត៌មាន
ខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ មានបេតិកភណ្ឌវប្បធម៌រូបីអចល័តជាច្រើនប្រភេទមានតម្លៃផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌
បណ្តាខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ មានបេតិកភណ្ឌវប្បធម៌រូបីអចល័តជា ច្រើនប្រភេទ រួមមាន បុរាណស្ថាន ទួលបុរាណ សំណង់បុរាណក្នុងវត្តអារាម ប្រាសាទ ចេតិយ និងវត្ថុ បុរាណដែលមានតម្លៃផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌។
ការលើកឡើងរបស់លោកស្រី ណម ណារីម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌រូបី និងកិច្ចការពារបេតិកភណ្ឌវប្បធម៌រូបីនៅក្នុងរាជធានីភ្នំពេញ» ក្រោមវត្តមានឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកឧត្តមសេនីយ៍ត្រី ឡុត ឡើយ អនុប្រធាននាយកដ្ឋាននគរបាលការពារ បេតិកភណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងតំណាងស្ថាប័នពាក់ព័ន្ធ លោក លោកស្រី ជាមន្ត្រីរាជការ និងមន្ត្រីជំនាញ លោក លោកស្រី ជាមន្ត្រីនគរបាលការពារបេតិកភណ្ឌរាជធានីភ្នំពេញ លោក លោកស្រី ជាមន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម នៃរដ្ឋបាលខណ្ឌទាំង១៤ លោក លោកស្រី ជាមន្ត្រីនគរបាលសង្កាត់ទាំង១០៥, នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ។
លោកស្រី បានបន្តថា ដូចដែលលោក លោកស្រី បានដឹងរួចមកហើយថា បេតិកភណ្ឌវប្បធម៌ គឺជាមរតកដែលបន្សល់ ទុកពីអតីតកាល និងជាសម្បត្តិដែលមានតម្លៃសម្រាប់មនុស្សជាតិទាំងមូល។ បេតិកភណ្ឌវប្បធម៌រូបី ដែល ក្នុងនោះរួមមាន បុរាណស្ថាន ប្រាសាទ សំណង់បុរាណ សំណង់ប្រវត្តិសាស្ត្រ និងវត្ថុបុរាណ គឺជាភស្តុតាង ជាក់ស្តែងដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ អរិយធម៌ សិល្បៈ សាសនា និងការវិវត្តរបស់សង្គមមនុស្ស។ រាជធានីភ្នំពេញ គឺជាបេះដូងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានតម្លៃទាំងផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌។ ប្រវត្តិរាជធានីភ្នំពេញមានការវិវត្តឆ្លងកាត់ដំណាក់កាលជាច្រើន ចាប់ពីសម័យបុរេប្រវត្តិសាស្ត្រ រហូតដល់សម័យអាណាព្យាបាលបារាំង។ ដូច្នេះ សំណល់បុរាណ និងសំណង់ប្រវត្តិសាស្ត្រដែលនៅ សេសសល់ក្នុងរាជធានីភ្នំពេញ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការកំណត់អត្តសញ្ញាណរបស់ទីក្រុង។
នាឱកាសនោះ ឯកឧត្តម ប្រាក់ សុណ្ណារ៉ា បានថ្លែងថា ដោយសារបេតិកភណ្ឌវប្បធម៌មានវិសាលភាពធំធេង ក្រសួងដែលមានអង្គភាពសំខាន់ៗជាសេនាធិការ របស់ខ្លួន បានធ្វើប្រតិបត្តិការការពារ ថែរក្សា ជួសជុលដោយផ្ទាល់ខ្លួនឯងផង និងធ្វើការសហជាមួយដៃគូរជាតិ និង ដៃអន្តរជាតិផង។ ជាក់ស្តែង សិក្ខាសាលាថ្ងៃនេះនឹងមានបទបង្ហាញពីសំណាក់វាគ្មិនជាតិពីររូប ជូនដល់សិក្ខាកាម អំពីសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី ដើម្បីពង្រឹងនិងពង្រីកការយល់ដឹងឱ្យបានកាន់តែស៊ីជម្រៅ និងរក្សាបាននូវ មូលដ្ឋានគ្រឹះនៃអារ្យធម៌ខ្មែរដ៏រឹងមាំ ដែលជាអត្តសញ្ញាណជាតិក្នុងបរិបទនៃការផ្សារភ្ជាប់ប្រទេសកម្ពុជាទៅនឹង តំបន់ និងពិភពលោក។
ជាចុងក្រោយឯកឧត្តម រដ្ឋលេខាធិការ សូមរំលឹកថា៖ ខ្មែរយើងមានមរតកវប្បធម៌ច្រើននៅទូទាំងប្រទេស ក្នុងនោះមានមួយចំនួនធំត្រូវបាន ការចាប់អារម្មណ៍ពីសំណាក់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ ហើយមរតកវប្បធម៌ជាតិទាំងនេះសុទ្ធតែផ្ទុកនូវតម្លៃ ប្រវត្តិសាស្ត្រ សិល្បៈ សាសនា។ហើយក៏ជាការទាក់ទាញភ្ញៀវទេសចរផងដែរ ដែលជាប្រយោជន៍ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ប៉ុន្តែមរតកទាំងនេះមួយចំនួនត្រូវបានខូចទ្រង់ទ្រាយដើម មួយចំនួនទៀតបាត់បង់រូបរាង ទៅហើយដោយប្រការផ្សេងៗ ហើយទន្ទឹមនឹងពេលនេះ មរតកវប្បធម៌រូបីមួយចំនួនក៏ជាគោលដៅនៃការបំផ្លិច បំផ្លាញ ដោយការឈូសឆាយ រំលោភ ទន្ទ្រានកាន់កាប់យកធ្វើជាកម្មសិទ្ធិ ដោយពុំបានគិតដល់តម្លៃនៃការ អភិរក្សដែលជាអត្តសញ្ញាណជាតិ និងមានតម្លៃមិនអាចកាត់ថ្លៃបាន៕
អត្ថបទ រដ្ឋា









-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន5 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoលេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា