ព័ត៌មាន
ឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និងប្រជុំដោយកីឡាករល្បីៗនៅកម្ពុជា
លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បានបង្ហាញមោទនភាពយ៉ាងខ្លាំង ចំពោះព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលលំដាប់ពិភពលោក ដែលប្រមូលផ្តុំដោយកីឡាករល្បីៗមកពីជុំវិញពិភពលោក ត្រូវមកប្រកួតប្រជែងជើងឯកលើទឹកដីព្រះរាជាណាចក្រកម្ពុជា។
ការលើកឡើងនេះ បន្ទាប់ពីលោកបានចូលរួមសន្និសីទ ស្ដីពីការប្រកាសផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលអាជីពកម្រិតអន្តរជាតិធំៗទាំង២ គឺពានរង្វាន់ Vattanac Legends Championship និង Vattanac Tour Championship ដែលគ្រោងប្រព្រឹត្តទៅពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ នៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីហ្សត។
លោក Dominic Williams បានមើលឃើញពីសារៈសំខាន់ធំៗចំនួន ២ តាមរយៈការរៀបចំព្រឹត្តិការណ៍នេះ ទី១ គឺជាឱកាសស្វែងយល់ពីកីឡាវាយកូនហ្គោលដល់ប្រជាពលរដ្ឋ ដើម្បីគាំទ្រដល់ផ្នែកសុខភាព និងទី២ ជាវេទិកាដ៏ល្អ ដើម្បីផ្សព្វផ្សាយពីសក្ដានុពលប្រទេសកម្ពុជា ទៅកាន់ពិភពលោក តាមរយៈកីឡាករល្បីៗជាច្រើន ដែលនឹងមកចូលរួមការប្រកួត ដើម្បីទាក់ទាញប្រជាជនលើពិភពលោក មកកាន់ប្រទេសដ៏ស្រស់ស្អាតមួយនេះ។
សូមរំឮកថា ព្រឹត្តិការណ៍កីឡាវាយកូនហ្គោលលំដាប់ពិភពលោក ដែលនឹងត្រឡប់មករៀបចំនៅកម្ពុជា ជាលើកទី២ ក្រោយភាពជោគជ័យដ៏ត្រចះត្រចង់កាលពីឆ្នាំ២០២៥ កើតឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុន វឌ្ឍនៈ គ្រុប និងស្ថាប័ន Legends Tour ជាមួយសក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលមានប្រាក់រង្វាន់សរុបរហូតដល់ ១.៤៥លានដុល្លារ។
សម្រាប់ការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការត្រៀមធ្វើម្ចាស់ផ្ទះទទួលស្វាគមន៍កំពូលកីឡាករវាយកូនហ្គោលល្បីៗកម្រិតពិភពលោក មកចូលរួមការប្រកួតជើងឯកអន្តរជាតិធំៗទាំង ២ ដែលនឹងប្រព្រឹត្តទៅនៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីសត តែមួយគត់ ដោយបែងចែកការប្រកួតជា ២សប្ដាហ៍ រួមមាន៖ សប្ដាហ៍ទី១ ការប្រកួតជើងឯក Vattanac Legends Championship 2026 នឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ រវាងកីឡាករអាជីពអន្តរជាតិកំពូលៗចំនួន ៦០រូប ដើម្បីដណ្តើមប្រាក់រង្វាន់សរុប ៦៥០,០០០ដុល្លារ និងសប្ដាហ៍ទី២ ការប្រកួតជើងឯក Vattanac Tour Championship នឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រប្រចាំរដូវកាលដ៏អស្ចារ្យបំផុត ដែលអនុញ្ញាតឱ្យតែកីឡាករកំពូល ៦០រូប ដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេពេញមួយរដូវកាលចូលរួមប្រកួត និងដណ្តើមប្រាក់រង្វាន់សរុប ៨០០,០០០ ដុល្លារ៕ អត្ថបទ លី ឈុនឡា




-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»