ព័ត៌មាន
ពិធីចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរដ្ឋបាលខេត្តព្រះវិហារ និងរដ្ឋបាលខេត្តសៀមរាប
នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តព្រះវិហារ បានរៀបចំ ពិធីចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរដ្ឋបាល ខេត្តព្រះវិហារ និងរដ្ឋបាលខេត្តសៀមរាប ដោយយោងតាមការអនុវត្តលិខិតលេខ ៣១៩៩ សជណ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃស្តីពី ការជំរុញ និងដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ឲ្យបានចប់សព្វ គ្រប់យ៉ាងយូរ ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ប្រតិភូអមដំណើរ ព្រមទាំងអាជ្ញាធរ និងមន្ទីរ អង្កភាពពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានសម្តែងនូវក្តីរីករាយយ៉ាងក្រៃលែង ចំពោះកិច្ចសហការ និងការសម្របសម្រួលដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលរវាងខេត្តសៀមរាប និងខេត្តព្រះវិហារ ដែលត្រូវបានបញ្ចប់ដោយជោគជ័យ និងស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។ ឯកឧត្តមបានបន្ថែមថា ខេត្តព្រះវិហារគឺជាខេត្តទី៤ ហើយ ដែលរដ្ឋបាលខេត្តសៀមរាបបានសហការដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលចប់សព្វគ្រប់ បន្ទាប់ពីខេត្តកំពង់ធំ បន្ទាយមានជ័យ និងឧត្តរមានជ័យ។
ថ្លែងក្នុងឱកាសដ៏មានសារៈសំខាន់នោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាព្រំប្រទល់ រហូតឈានដល់ការចុះហត្ថលេខាលើសំណើសុំកែសម្រួល និងបញ្ចប់វិវាទនាពេលនេះ គឺជាសក្ខីភាពស្តែងឲ្យឃើញពីកិច្ចសហការយ៉ាងសកម្ម និងជិតស្និទ្ធរវាងរដ្ឋបាលខេត្តទាំងពីរ ក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈមនានា។
ជាមួយគ្នានេះ ឯកឧត្តមបានបន្តថា បញ្ហាព្រំប្រទល់ ការឆ្លងដែនខុសច្បាប់ បទល្មើសព្រៃឈើ និងការដឹកជញ្ជូននានា ដោយគ្មានការអនុញ្ញាត នៅតែជាសកម្មភាពមិនរៀបរយដែលកើតមានឡើងជាញឹកញាប់។ ហេតុនេះ ឯកឧត្តមបានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋបាលខេត្តទាំងពីរ ពង្រឹងការទំនាក់ទំនង ក៏ដូចជាផ្តល់ព័ត៌មានអោយគ្នាទៅវិញទៅមកបានទាន់ពេលវេលា ដើម្បីងាយស្រួលក្នុងការបង្ការ និងទប់ស្កាត់បទល្មើសឱ្យមានប្រសិទ្ធភាពខ្ពស់។
ជាចុងបញ្ចប់ ឯកឧត្តមអភិបាល ក៏បានសំណូមពរឱ្យរដ្ឋបាលខេត្តទាំងពីរ បន្តថែរក្សាទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នាបន្ថែមទៀត ចាប់តាំងពីកម្រិតថ្នាក់ស្រុក រហូតដល់ថ្នាក់ខេត្ត។














-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត