Connect with us

ព័ត៌មាន

រដ្ឋមន្រ្តីសុខាភិបាល៖ «ច្រកចេញចូលតែមួយត្រូវមាន ភាពសាមញ្ញ ឆាប់រហ័ស តម្លាភាព ឌីជីថល និងសមាហរណកម្ម»

ក្នុងឱកាសឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យពីដំណើរការ នៃច្រកចេញចូលតែមួយរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅនេះ បានណែនាំ និងផ្តល់អនុសាសន៍ដល់មន្រ្តីបម្រើការងារច្រកចេញចូលតែមួយ ដើម្បីបង្កើនគុណភាពការបម្រើសេវាជូនអតិថិជន ឱ្យទទួលសេវាឱ្យកាន់តែឆាប់រហ័ស មានទំនុកចិត្ត កាត់បន្ថយភាពយឺតយ៉ាវក្នុងការផ្តល់សេវា និងព្យាយាមពន្យល់រាល់កិច្ចការងារ និងតម្រូវការឱ្យបានច្បាស់លាស់ជូនសាធារណៈជន និងការទទួលបដិសណ្ឋារកិច្ចដោយការស្នាមញញឹម និងឥរិយាបថល្អ។

ស្របគ្នានេះដែរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានរំលឹកជូនមន្រ្តីច្រកចេញចូល រាល់ឯកសារស្នើសុំដែលទទួលបានត្រូវបញ្ជូនឱ្យបានលឿន ព្រមទាំងការតាមដានឱ្យបានច្បាស់លាស់ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយទៀត ជាពិសេសនោះ គឺតម្លៃសេវាត្រូវគោរពទៅតាមគោលការណ៍ដែលបានកំណត់។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់មន្រ្តីច្រកចេញចូល ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ហើយក្រសួងគ្រោង នឹងរៀបចំដាក់ឱ្យប្រើប្រាស់ការស្នើសុំសេវាសាធារណៈ និងការបង់ប្រាក់តាមប្រព័ន្ធ Online ដើម្បីផ្តល់ភាពងាយស្រួល និងកាត់បន្ថយពេលវេលារបស់សាធារណៈនាពេលខាងមុខ៕អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia