ព័ត៌មាន
អ.ដ.ក ៖ ជាង២ឆ្នាំ មានគ្រប់មជ្ឈដ្ឋានទាំងអស់ដែលមកទទួលយកសេវាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បន្ទាប់ពីបានបង្កើតដាក់ឲ្យដំណើរការជាង ២ឆ្នាំមកនេះ គឺមានគ្រប់មជ្ឈដ្ឋានទាំងអស់ដែលមកទទួលយកសេវា ទាំងអ្នកធម្មតា និងមិនធម្មតា ទាំងប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលមានធនធាន ទាំងប្រជាពលរដ្ឋសាមញ្ញ ទាំងអ្នកវិនយោគ រួមទាំងស្ថាប័នហិរញ្ញវត្ថុទៀតផងក្នុងនោះមានធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងទឹកប្រាក់រាប់សិបលានដុល្លារដែលមកទទួលនៅសេវា អ.ដ.ក.។

ឯកឧត្តម ជិន ម៉ាលីន អនុប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានថ្លែងថា ក្រោយការបង្កើតអស់រយៈពេល២ឆ្នាំកន្លះមកនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់មិនថា ប្រជាពលរដ្ឋដែលមិនសូវមានធនធាន ប្រជាពលរដ្ឋដែលមានជីវភាពធូរធារ ឬវិស័យឯកជន ដែលរួមមានស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារជាដើម។ ហើយពីមុនមកអ្នកដែលទទួលសេវានេះ គឺជាប្រជាពលរដ្ឋធម្មតា ក៏ប៉ុន្តែចូលមកដល់ឆ្នាំទី២ ទី៣ គឺមានគ្រប់មជ្ឈដ្ឋានទាំងអស់ដែលមកទទួលយកសេវានេះ ទាំងអ្នកធម្មតា និងមិនធម្មតា ទាំងប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលមានធនធាន ទាំងប្រជាពលរដ្ឋសាមញ្ញ ទាំងអ្នកវិនយោគ រួមទាំងស្ថាប័នហិរញ្ញវត្ថុទៀតផងក្នុងនោះមានធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុដែលពាក់ពា័ន្ធនឹងទឹកប្រាក់រាប់សិបលានដុល្លារដែលមកទទួលនៅសេវា អ.ដ.ក.។
ឯកឧត្តម ជិន ម៉ាលីន បានបញ្ជាក់ថា សំណុំរឿងដែលកើនឡើងមានន័យថា ប្រជាពលរដ្ឋមានការយល់ និងផ្តល់នៅសារសំខាន់ និងឃើញពីអត្ថប្រយោជន៍ប្រសិទ្ធភាពនៃយន្តការ។ នៅពេលដែលបង្កើតយន្តការនេះដំបូង គឺគោលដៅធំបំផុតបម្រើទៅដល់ជនងាយរងគ្រោះ ជាពិសេសប្រជាពលរដ្ឋក្រីក្រដែលពុំមានលទ្ធភាព ប្រជាពលរដ្ឋនៅតំបន់ឆ្ងាយតំបន់ដាច់ស្រយាល ហើយយន្តការនេះ គឺមិនយលុយនោះទេ។ យន្តការនេះពេញនិយមដោយសារអត់យកលុយ ហើយរឿងឆាប់រហ័សហើយងាយស្រួលមិនស្មុគស្មាញ។ ការប្រើប្រាស់សេវានេះ អត់មានបែបបទនីតិវិធីដូចជាសេវានៅតុលាការទេ ហើយក៏អត់ត្រូវការមេធាវីដែរ ហើយមានភាពសាមញ្ញងាយស្រួលមិនស្មុគស្មាញ ហើយជាពិសេសមិនអស់លុយ ហើយធានាបាននៅគុណភាពនិងប្រសិទ្ធភាព ហេតុនេះហើយបានជាតម្រូវការសេវានេះ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ឯកឧត្តមបានលើកឡើងថា ឥឡូវឃើញថា ពីមុនមកអ្នកដែលទទួលយកសេវានេះ គឺជាប្រជាពលរដ្ឋធម្មតា ក៏ប៉ុន្តែចូលដល់ឆ្នាំទី២ ទី៣ គឺមានគ្រប់មជ្ឈដ្ឋានទាំងអស់ដែលមកទទួលយកសេវានេះទាំងអ្នកធម្មតា និងមិនធម្មតា ទាំងប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលមានធនធាន ទាំងប្រជាពលរដ្ឋសាមញ្ញ ទាំងអ្នកវិនយោគ រួមទាំងស្ថាប័នហិរញ្ញវត្ថុទៀតផងក្នុងនោះមានធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុដែលពាក់ពា័ន្ធនឹងទឹកប្រាក់រាប់សិបលានដុល្លារដែលមកទទួលនៅសេវា អ.ដ.ក.។ ហើយសេវានេះមានការពេញនិយម តម្រូវការមានការកើនឡើង ហេតុនេះចាំបាច់ត្រូវធ្វើការពង្រឹងនៅសមត្ថភាពនៃយន្តការនេះបន្តទៅទៀត។
សូមជម្រាបថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីជាយន្តការបមបេញបន្ថែម និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី បង្កើនសេវាដោះស្រាយវិវាទឲ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន និងធានាបាននៅសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ៕ អត្ថបទ៖ វង្ស សុភាព



-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ