ព័ត៌មាន
ក្រុមហ៊ុន Suosdey Works សហការជាមួយ ក្រុមហ៊ុន Gilbarco Veeder-Root និង ក្រុមហ៊ុន Invenco រៀបចំពិព័រណ៌បច្ចេកវិទ្យាប្រេងនិងឧស្ម័នលើកដំបូងនៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុន សួស្តី វើក ភីធីអ៊ី អិលធីឌី(Suosdey Works Pte Ltd) ដែលជាអ្នកជំនាញលើវិស័យប្រេង និងឧស្ម័ន បានសហការយ៉ាងជិតស្និតជាមួយក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតពិភពលោកគឺក្រុមហ៊ុន Gilbarco Veeder-Root និងក្រុមហ៊ុន Invenco ដើម្បីរៀបចំពិព័រណ៌បច្ចេកវិទ្យា «ទិវាបទពិសោធន៍អតិថិជន រលកថ្មីនៃទំនាក់ទំនង» ជាលើកដំបូងនៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ជៀប សួរ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល។
ឯកឧត្តម ជៀប សួរ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល ដែលតំណាងឱ្យឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងបើកកម្មវិធីតាំងពិព័រណ៌បច្ចេកវិទ្យា ទិវាបទពិសោធន៍អតិថិជន រលកថ្មីនៃទំនាក់ទំនង (Costumer’s Experience Day next Wave of Connection) នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះថា ការរៀបចំតាំងពិព័រណ៌នេះគឺពិតជាចំទិសដៅ និងស្របគ្នាជាមួយនឹងយុទ្ធសាស្ត្រវែងឆ្ងាយរបស់អគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែនិងថាមពល។ ក្រសួងលើកទឹកចិត្ត និងជំរុញឱ្យបណ្តាក្រុមហ៊ុនប្រេង និងឧស្ម័នឥន្ធនៈ ក្រុមហ៊ុនសាងសង់, ម្ចាស់ស្ថានីយ ទាំងអស់គួរពិចារណាក្នុងការបំពាក់ និងប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើបទាំងនេះ ដើម្បីលើកកម្ពស់ស្តង់ដារប្រតិបត្តិការ, ធានាសុវត្ថិភាព, បង្កើនទំនុកចិត្តអិតិថិជន និងរួមចំណែកអភិវឌ្ឍន៍វិស័យថាមពលនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។
ឯកឧត្តមមានប្រសាសន៍ថា៖ «កម្មវិធីពិព័រណ៌នៅថ្ងៃនេះ នឹងផ្តល់នូវកាលានុវត្តភាពដ៏វិសេសវិសាលសម្រាប់ប្រតិបត្តិករទាំងអស់ដែលធ្វើធុរកិច្ចប្រេងនិងឧស្ម័នឥន្ធនៈក្នុងការទទួលបានបទពិសោធន៍ជាក់ស្តែងអំពីដំណោះស្រាយបច្ចេកវិទ្យាចុងក្រោយបង្អស់។តាមរយៈការតាំងបង្ហាញគំរូស្ថានីយប្រេងឥន្ធនៈ និងស្ថានីយសាកល្បងផ្ទាល់ដៃ អ្នកចូលរួមទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីប្រព័ន្ធវាស់ស្ទង់ប៉ូងសន្និធិក្រោមដី និងម៉ាស៊ីនបូមប្រេងដែលអាចពិនិត្យនិងតាមដានបរិមាណប្រេងជាក់ស្តែងដោយស្វ័យប្រវត្តិ»។
ឯកឧត្តមបន្តថា៖ «ជាមួយគ្នានេះ អ្នកចូលរូមក៏ទទួលបានបទពិសោធន៍ថ្មីៗពីប្រព័ន្ធគិតប្រាក់ និងប្រព័ន្ធឌីជីថល, ការទូទាត់ប្រាក់ និងគ្រប់ប្រតិបត្តិការលក់រាយប្រកបដោយរហ័សនិងសុក្រឹតភាព ក៏ដូចជា ប្រព័ន្ធតាមសន្និធិ និងបណ្តាញតភ្ជាប់អាចគ្រប់គ្រង់ និងតាមដានទិន្នន័យសន្និធិពីចម្ងាយតាមប្រព័ន្ធអនឡាញ»។
ចំណែក លោក កែវ រចនា នាយកប្រតិបត្តិក្រុមហ៊ុន សួស្តី វើក ភីធីអ៊ី អិលធីឌី ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យប្រេងឥន្ធនៈ និងឧស្ម័ននៅកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍នេះមានគោលបំណងបង្ហាញពីនវានុវត្តន៍ និងដំណោះស្រាយបច្ចេកវិទ្យាទំនើបក្នុងវិស័យប្រេង និងឧស្ម័នព្រមទាំង បង្ហាញពីនិន្នាការថ្មីៗក្នុងការលើកកម្ពស់បទពិសោធន៍អតិថិជន ការតភ្ជាប់ប្រព័ន្ធ និងប្រសិទ្ធភាពប្រតិបត្តិការនៅស្ថានីយប្រេង។
លោកមើលឃើញថា បច្ចុប្បន្ន វិស័យនេះកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនូវ បច្ចេកវិទ្យាថ្មីៗ, ប្រព័ន្ធស្វ័យប្រវត្តិ, ការគ្រប់គ្រងទិន្នន័យ, ប្រសិទ្ធភាពប្រតិបត្តិការ, និងបទពិសោធន៍អតិថិជន កំពុងក្លាយជាកត្តាសំខាន់ក្នុងការកំណតទិសដៅអនាគតរបស់ឧស្សាហកម្មថាមពលនៅកម្ពុជា។ លោកមានប្រសាសន៍ដូច្នេះថា៖ «អ្នកចូលរួមនឹងមានឱកាសស្វែងយល់ពីច្ចេកវិទ្យារបស់ស្ថានីយប្រេងឥន្ធនៈ ប្រព័ន្ធគ្រប់គ្រងស្តុកប្រេង, ប្រព័ន្ធទូទាត់ប្រាក់, ប្រព័ន្ធស្វ័យប្រវត្តិកម្ម, និងដំណោះស្រាយជីឌីថលផ្សេងៗដែលអាចជួយបង្កើតសមត្ថភាព និងប្រសិទ្ធភាពប្រកួតប្រជែងនៅក្នុងអាជីវកម្មដែលកំពុងតែរីកចម្រើន។លោកជឿជាក់យ៉ាងម៉ុតមាំថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ, វិស័យឯកជន និងអ្នកផ្គត់ផ្គង់បច្ចេកវិទ្យា នឹងក្លាយជាកម្លាំងចលករមួយក្នុងការជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការរីកចម្រើនវិស័យថាមពលនៅកម្ពុជា»។
កម្មវិធីពិព័រណ៍បច្ចេកវិទ្យា «ទិវាបទពិសោធន៍អតិថិជន រលកថ្មីនៃទំនាក់ទំនង» (Customer Experience Day: Next Wave of Connection) កំពុងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៦ នៅសណ្ឋាគារ SUN & MOON ដែលស្ថិតនៅក្បែរស្ពានអាកាសមរតកតេជោ៕អត្ថបទ៖ ធូ វិរៈ









-
ព័ត៌មាន5 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន4 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន4 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន7 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល