Connect with us

ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងការងារ៖ ការវិនិយោគលើធនធានមនុស្សជំរុញឱ្យមានជំនាញ ជាកត្តាចាំបាច់សម្រាប់សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការវិនិយោគលើធនធានមនុស្ស ជាការជំរុញយុវជនឱ្យមានជំនាញ ដែលជា កត្តាចាំបាច់សម្រាប់សេដ្ឋកិច្ច ដែលកំពុងត្រូវបានកំណត់ទម្រង់កាន់តែខ្លាំងឡើង ដោយនវានុវត្តន៍ឌីជីថលបច្ចេកវិទ្យាបៃតង និងការ ចល័តធនធាន មនុស្សជាសកល។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងនៅក្នុងសន្និសីទជំនាញថាមពលស្អាត ស្តីពី ការកសាងកម្លាំងពលកម្មជំនាញដែលត្រៀមខ្លួនរួចរាល់ សម្រាប់អនាគតថាមពលស្អាតនៅកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នា២០២៦ នេះថា អន្តរកាលថាមពលនៅក្នុងប្រទេសកម្ពុជា គឺជាដំណើរការវិវត្តផ្នែកបច្ចេកវិទ្យាផង និងជាការកែសម្រួលជាមូលដ្ឋាននូវជំនាញ និងទីផ្សារការងារផងដែរ។ ដូច្នេះការវិនិយោគលើធនធានមនុស្ស ជាការជំរុញយុវជនឱ្យមានជំនាញជាក់ល័ក្ខសម្រាប់អនាគត និងមាន មាគ៌ាសម្រាប់ការរៀនសូត្រពេញមួយជីវិត ដែលនេះគឺជាកត្តាចាំបាច់សម្រាប់សេដ្ឋកិច្ច ដែលកំពុងត្រូវបានកំណត់ទម្រង់កាន់តែខ្លាំង ឡើង ដោយនវានុវត្តន៍ឌីជីថល បច្ចេកវិទ្យាបៃតង និងការចល័តធនធានមនុស្សជាសកល ក្នុងនោះជំនាញពាក់ព័ន្ធនឹងថាមពលស្អាត គឺជាចំណុចស្នូលដ៏សំខាន់បំផុតនៃដំណើរអភិវឌ្ឍន៍របស់ប្រទេស។

លោក ង៉ោ សឺនណត្តារុណ នាយកប្រចាំតំបន់របស់អង្គការអេននីជីឡេបអាស៊ី មានប្រសាសន៍ថា ការសម្រេចបាននូវគោល ដៅរបស់កម្ពុជា ពាក់ព័ន្ធនឹងថាមពលកកើតឡើងវិញ និងយានយន្តអគ្គិសនី ទាមទារយ៉ាងសំខាន់ឱ្យមានការពង្រីកកម្លាំងពលកម្ម ដែលមានជំនាញ។ ការអភិវឌ្ឍជំនាញទាំងនេះ មិនត្រឹមតែការកសាងប្រព័ន្ធថាមពលស្អាតរបស់កម្ពុជាឱ្យកាន់តែឆាប់រហ័សប៉ុណ្ណោះ ទេ នេះក៏ជាការទាក់ទាញការវិនិយោគបន្ថែម ការបង្កើតការងារដែលមានតម្លៃខ្ពស់ និងរក្សាទុកនូវគុណតម្លៃសេដ្ឋកិច្ចឱ្យបានកាន់តែ ច្រើននៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញ លើកឡើងថា មូលនិធិអភិវឌ្ឍន៍ជំនាញ ប្តេជ្ញាចិត្តក្នុងការក សាងសមត្ថភាពកម្លាំងពលកម្មដែលកម្ពុជាត្រូវការ ដើម្បីបន្ថែមតម្លៃទៅអន្តរកាលថាមពលស្អាត។ ប្រសិនបើជំនាញមានការរីកចម្រើន ទន្ទឹមនឹងបច្ចេកវិទ្យាអាចបង្កើតការងារកាន់តែប្រសើរ សហគ្រាសកាន់តែរឹងមាំ និងបន្ថែមតម្លៃនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ស្របពេល ថាមពលស្អាតកាន់តែរីកចម្រើន។ យើងរួមគ្នាបង្កើតអន្តរកាលថាមពលស្អាតមួយ ដែលប្រជាជនកម្ពុជាអាចចូលរួម និងទទួលបាន ផលប្រយោជន៍ ហើយអាជីវកម្មនានារបស់កម្ពុជាអាចរីកចម្រើនបានពីដំណើរការនេះ។

កញ្ញា សារឿន លក្ខិណា អ្នកសម្របសម្រួលប្រចាំប្រទេសកម្ពុជា នៃភ្នាក់ងារផ្ដល់ជំនួយរបស់រាជរដ្ឋាភិបាល លីចតេនស្ទីន លើកឡើងថា ភ្នាក់ងារផ្ដល់ជំនួយរបស់រាជរដ្ឋាភិបាល លីចតេនស្ទីន (LED) មានមោទនភាពក្នុងការគាំទ្រដល់ ការអភិវឌ្ឍកម្លាំង ពលកម្មក្នុងវិស័យថាមពលស្អាតនៅកម្ពុជា។ ការវិនិយោគលើការបណ្តុះបណ្តាលជំនាញ គឺជាការកសាងមូលដ្ឋានគ្រឹះសម្រាប់ប្រព័ន្ធ ថាមពលដែលមាននិរន្តរភាពបរិយាបន្ននិងភាពធន់ជាងមុនសម្រាប់ រយៈពេលជាច្រើនទសវត្សរ៍ទៅមុខទៀត៕អត្ថបទ៖ សុន រ៉ាឌី,

 

 

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia