Connect with us

ព័ត៌មាន

រោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅថ្ងៃស្អែកទី១៧ ខែកញ្ញា ឆ្នាំ២០២៦ រោងចក្រផ្តុំ និងដំឡើងរថយន្ត ដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ទឹកដីខេត្តកំពង់ឆ្នាំង មានរោងចក្រផ្តុំ និងដំឡើងរថយន្ត ក្រុមហ៊ុន ដ៏ធំមួយកំពុងដំណេីរការ ដែលមានឈ្មោះថា “ធីអេច អូតូម៉ូធីវ មេនូហ្វេកធឺរីង ឯ.ក” ស្ថិតនៅភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

រោងចក្រនេះមានចម្ងាយប្រមាណ ៧០ គីឡូម៉ែត្រពីភ្នំពេញ បណ្តោយផ្លូវស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ ៥ គ្របដណ្តប់លើផ្ទៃដីប្រមាណ ១១ ហិកតា។

រោងចក្រនេះទទួលបានសិទ្ធិផ្តាច់មុខក្នុងការដំឡើង និងចែកចាយម៉ាករថយន្តល្បីៗចំនួន ២ គឺ៖ GAC (ម៉ាករថយន្តលំដាប់អន្តរជាតិរបស់ចិន) និង Chevrolet (ម៉ាករថយន្តដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក) ក្រោមទុនវិនិយោគជាទំហំទឹកប្រាក់ប្រមាណ ១៩ លានដុល្លារអាមេរិក (កិច្ចសហការរវាងក្រុមហ៊ុន TH Group និងដៃគូអន្តរជាតិ។ ខ្សែសង្វាក់ផលិតកម្ម៖ មានខ្សែសង្វាក់ផ្គុំចំនូន ៤ ខ្សែ និងមានសមត្ថភាពដំឡើង៖ អាចដំឡើងរថយន្តបានរហូតដល់ ១៥,០០០ គ្រឿងក្នុងមួយឆ្នាំ។ បច្ចុប្បន្នកំពុងផ្តល់ការងារដល់បុគ្គលិក និងកម្មករជំនាញប្រមាណ ២៥០ នាក់ ដែលទទួលបានការបណ្តុះបណ្តាលបច្ចេកទេសត្រឹមត្រូវ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia