ព័ត៌មាន
សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
ក្នុងគោលបំណងលើកកម្ពស់ការសិក្សាអប់រំ និងជាពិសេសចូលរួមកាត់បន្ថយអត្រានៃការបោះបង់ការសិក្សាចំពោះគ្រួសារក្រីក្រ ក៏ដូចជាឈរលើគោលការ “មិនបោះបង់ពលរដ្ឋណាម្នាក់”, រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធគាំពារសង្គម បានសម្រេចដាក់ចេញនូវ កម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សា កាលពីដើមឆ្នាំ២០២៥ ដើម្បីផ្តល់ជូនប្រាក់ឧបត្ថម្ភប្រចាំខែជូនដល់គ្រួសារក្រីក្រមានបណ្ណសមធម៌ ដែលមានសមាជិកសិក្សានៅបឋមសិក្សា (ថ្នាក់ទី១ ដល់ទី៦) និងមធ្យមសិក្សា(ថ្នាក់ទី៧ ដល់ថ្នាក់ទី១២)។
កម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សា នេះ ស្ថិតក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលជាកម្មវិធីគោលនយោបាយអាទិភាពមួយ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
គិតត្រឹមខែសីហា ឆ្នាំ២០២៦, រាជរដ្ឋាភិបាលកម្ពុជា បាន ផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ជូនសិស្សានុសិស្សនៅបឋមសិក្សា និងមធ្យមសិក្សាក្នុងឆ្នាំសិក្សា ២០២៥ និង២០២៦ ដែលជាសមាជិកគ្រួសារមានបណ្ណសមធម៌សរុប ចំនួន ៤២៩ ៣៦៤នាក់ នៅទូទាំងប្រទេស។
សម្រាប់កម្មវិធីនេះ រាជរដ្ឋាភិបាលដោយគ្រោងវិភាជថវិកាប្រមាណ ៣០ម៉ឺនដុល្លារ ក្នុង១ឆ្នាំៗ ដើម្បីអនុវត្ត ផងដែរ។
កម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកាត់បន្ថយសម្ពាធថវិកាក្នុងគ្រួសារ ព្រមទាំងជួយទប់ស្កាត់ និងកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ។ ជាការកត់សម្គាល់, នៅក្នុងឆ្នាំ២០២៦ នេះ សិស្សានុសិស្សដែលជាសមាជិកគ្រួសារមានបណ្ណសមធម៌ ចំនួន ៦ ២៩១ នាក់ មានឱកាសចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ ក្នុងចំណោមនោះមានសិស្សានុសិស្សចំនួន ៦១ នាក់ ទទួលបានលទ្ធផលប្រឡងជាប់ និទ្ទេស A ទៀតផង។
លទ្ធផលនេះបានស្តែងឲ្យឃើញយ៉ាងច្បាស់ថា កម្មវិធីដែលបានបើកផ្តល់ប្រាក់ឧបត្ថម្ភជូនសិស្សានុសិស្សតាំងពីខែមករា ឆ្នាំ២០២៥ មក នេះ មិនត្រឹមតែចូលរួមចំណែក សម្រាលជីវភាពប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមវិនិយោគចំគោលដៅលើធនធានមនុស្ស យ៉ាងពិតប្រាកដ៕







-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា