ព័ត៌មាន
អភិបាលខេត្តកំពង់ស្ពឺ ជួបជាមួយធុរៈជនចិន និងគៀងគរការវិនិយោគបន្ថែម នៅក្នុងប្រទេសកម្ពុជា
កំពង់ស្ពឺ៖ ក្នុងឱកាសដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអាស៊ាន-ហួយហ្វា នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃប្រទេសចិន ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានជួបពិភាក្សាការងារជាមួយអ្នកវិនិយោគចិន ក៏ដូចជាគៀងគរការវិនិយោគបន្ថែម នៅក្នុងប្រទេសកម្ពុជា ។

ក្នុងជំនួបជាមួយអ្នកវិនិយោគចិន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ថា ខេត្តកំពង់ស្ពឺ ស្ថិតនៅកណ្តាលប៉ូលសេដ្ឋកិច្ច (ភ្នំពេញ-ព្រះសីហនុ) ដែលមានអំណោយផលទៅដល់ការដឹកជញ្ជូន ខណៈខេត្តមួយនេះ មានវិស័យជាអាទិភាពចំនួន៤ ក្នុងនោះមានវិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យទេសចរ និងវិស័យកសិ-ទេសចរ ហើយបាននិងកំពុងទាក់ដួងចិត្ត អ្នកវិនិយោគគ្រប់ជាតិសាសន៍ ឱ្យទៅបោះទុនវិនិយោគជាហូរហែរ ។

ឯកឧត្តមបានបន្តថា គិតមកទល់ពេលនេះខេត្តកំពង់ស្ពឺ មានការរីកចម្រើនខ្លាំង ហើយជាខេត្តស៊ីវិល័យ ដោយបានរុញច្រាននូវទស្សនៈអវិជ្ជមាន របស់អ្នកមួយចំនួន ដែលតែងចំអកមើលងាយជាខេត្តក្រខ្សត់ គ្មានចំណេះដឹងឱ្យទៅឆ្ងាយ ហើយទទួលស្គាល់ជាខេត្តដែលមានការអភិវឌ្ឍន៍លឿន ហើយធុរជនគ្រប់ជាតិសាសន៍ បានដាក់ទុករកស៊ីក្នុងខេត្តនេះ ដោយទំនុកចិត្ត ភាគច្រើនជាធុរជនចិនដែលបច្ចុប្បន្នមានប្រមាណជាង ៩០ភាគរយ ។
អភិបាលខេត្តកំពង់ស្ពឺ បានបន្ថែមថា នាពេលបច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺមានរោងចក្រសហគ្រាសប្រមាណជិត ៣ពាន់រោងចក្រ សហគ្រាស និងកម្មករ កម្មការិនីកំពុងបំពេញការងារប្រមាណជាង ៤០ម៉ឺននាក់ ដែលនេះនៅមិនទាន់គិតពីពលរដ្ឋ ដែលកំពុងបំពេញការងារនៅតាមកសិដ្ឋានចិញ្ចឹមសត្វ និងវិស័យកសិកម្ម និងការងារក្រៅប្រព័ន្ធជាច្រើនទៀត ។
ជាមួយនឹងអត្រាខ្ពស់ នៃការបោះទុនវិនិយោគក្នុងខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ដោយសារតែអ្នកវិនិយោគ មានការជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាបាននូវសន្តិសុខ សុវត្ថិភាពជូនធុរជន ជាពិសេសគឺរដ្ឋបាលខេត្តកំពង់ស្ពឺ បានខិតខំក្នុងការសម្របសម្រួល គ្រប់នីតិវិធីដល់អ្នកវិនិយោគ តាំងពីចាប់ផ្តើមរហូតដល់ដំណើរការជាផ្លូវការ ។ ទោះបីជាកំណើនអ្នកវិនិយោគកើនឡើងជារៀងរាល់ថ្ងៃ សក្តានុពលនៃខេត្តកំពង់ស្ពឺ នៅតែមិនទាន់បានប្រើប្រាស់អស់សក្តានុពលនោះទេ ដូច្នេះធុរជនចិនអាចបន្តដាក់ទុនវិនិយោគក្នុងខេត្តនេះ បានច្រើនបន្តទៀតលើវិស័យអាទិភាពទាំង ៤ខាងលើ ដើម្បីទទួលឱកាសចំណេញ ។
ក្រោយទទួលបានការលើកឡើងរបស់ អភិបាលខេត្តកំពង់ស្ពឺ ក្រុមអ្នកវិនិយោគចិន ក៏បានបង្ហាញនូវចំណាប់អារម្មណ៍លើវិស័យអាទិភាពចំនួនបី នៃខេត្តនេះ គឺវិស័យទេសចរ វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ដោយជុំវិញការចាប់អារម្មណ៍នេះ អ្នកវិនិយោគចិនក៏បានបញ្ជាក់ប្រាប់ថា នឹងគៀងគរបន្ថែមដល់អ្នកវិនិយោគផ្សេងទៀត ចុះមកសិក្សាស្វែងយល់ ក្នុងពេលដ៏ខ្លីខាងមុខ ពីសក្តានុពល និងជ្រើសយកខេត្តកំពង់ស្ពឺ ជាខេត្តគោលដៅសម្រាប់វិនិយោគ ៕ អត្ថបទ បាន សុខរិទ្ធិ




-
ព័ត៌មាន6 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន5 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន4 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
កីឡា1 week agoថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា