ព័ត៌មាន
អ្នកវិភាគ៖ សន្និសីទ ICCOS នឹងបង្ហាញពិភពលោក ឲ្យឃើញពិតពីឆន្ទៈរបស់កម្ពុជាក្នុងការកម្ទេច Online Scams
អ្នកស្រាវជ្រាវវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការយល់ឃើញថា សន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ (ICCOS) ដែលនឹងប្រព្រឹត្តទៅក្នុងប្រទេសកម្ពុជា នាសប្ដាហ៍ក្រោយនេះ នឹងបង្ហាញពិភពលោក ឱ្យឃើញពិតពីឆន្ទៈរបស់កម្ពុជាក្នុងការកម្ទេចឧក្រិដ្ឋកម្មឆបោកអនឡាញ។
លោក មាស រស្មី អ្នកជំនាញស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បង្ហាញទស្សនៈថា កម្ពុជា ជាប្រទេសមួយដែលទទួលរងការហៀរសាយភាយបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីតាមបណ្តាប្រទេសជឿនលឿន ទាំងក្រៅ និងក្នុងតំបន់ប៉ុណ្ណោះ ស្របពេលដែលកម្ពុជាឋិតក្នុងការអភិវឌ្ឍ។ ក៏ប៉ុន្តែ បទល្មើសនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការក្តៅជាច្រើនដើម្បីជាការឆ្លើយតប ពោលគឺបង្ក្រាបមិនដកដៃនោះឡើយ ដើម្បីរក្សាសន្តិសុខ ស្ថិរភាពជូនពលរដ្ឋ និងសង្គមជាតិ។ ដោយវិធានការដែលកំពុងអនុវត្ត គឺច្បាប់ប្រឆាំងឧក្រិដ្ឋឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានចូលជាធរមាន រួមទាំងអនុក្រឹត្យលេខ០៣របស់ប្រមុខរដ្ឋាភិបាលជាដើម។
លោកបានបន្ថែមថា សន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ (ICCOS) នឹងបើកទំព័រថ្មីប្រាប់ទៅកាន់សកលលោកទាំងមូល ឲ្យដឹងពីគោលជំហរមុតមាំរបស់កម្ពុជាក្នុងការកម្ទេចឲ្យអស់នូវជម្រក នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
លោកបានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលតែងតែបានលើកបញ្ហានេះទៅកាន់ដៃគូដែលជាមិត្តបរទេស នៅក្នុងជំនួបការទូត ឬជំនួបកិច្ចសហប្រតិបត្តិការនានាជាលក្ខណៈអន្តរជាតិ ដូចជាកាលពីពេលថ្មីៗ សម្តេចធិបតី ក៏បានជួបជាមួយនាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធរបស់សហរដ្ឋអាមេរិក FBI ។ បន្ថែមពីនោះ ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុនសែន ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង កាលពីពេលកន្លង ក៏ធ្លាប់បានលើកឡើងថា កម្ពុជាមិនមែនជាទីសុវត្ថិភាពរបស់ក្រុមឧក្រិដ្ឋជនស្គេមអនឡាញនោះឡើយ កម្ពុជា គឺជាឋានរករបស់ពួកគេ។
អ្នកស្រាវជ្រាវនយោបាយដដែលបានបន្ថែមថា ការណ៍ដែលត្រូវបានលើកឡើងខាងលើនេះ ជាការបង្ហាញយ៉ាងច្បាស់ ពីគោលដៅដែលកម្ពុជាបានធ្វើ កំពុងធ្វើ និងបន្តធ្វើ ដើម្បីបោសសម្អាតឲ្យអស់លើបទល្មើសឆបោកអនឡាញ ដោយហ៊ានលទ្ធផល នៃអ្វីដែលខ្លួនបានធ្វើ យកបង្ហាញទៅកាន់អន្តរជាតិយ៉ាងចំហរ មិនមានការលាក់លៀមនោះឡើយ។ ការហ៊ានបង្ហាញជាសកលនេះដែរ ជាសារចំហរយ៉ាងច្បាស់ៗថា កម្ពុជាមិនមែនជាជម្រក ឬជាមជ្ឈមណ្ឌលកណ្តាល នៃបទល្មើស Online Scams ដូចប្រទេសជិតខាងមួយ បានខំផ្សព្វផ្សាយបំភ្លៃបំភ្លើស គ្មានមូលដ្ឋានការពិតមកលើកម្ពុជា រហូតយកប្រធានបទដែលបានបំភ្លៃនេះ ទៅប្រើជាលេសដើម្បីប្រើកម្លាំងយោធាដើម្បីបើកការឈ្លានពានមកលើបូរណភាពទឹកដីរបស់កម្ពុជាបន្ថែមទៀត ។
ជាទឡ្ហីករណ៍ពិតប្រាកដមួយ ដោយលោកបានសង្កត់ថា ដូចដែលអ្វីដែលកម្លាំងអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបបទល្មើសឆបោកអនឡាញស្គេមកន្លងមក គឺជនល្មើសភាគច្រើនសុទ្ធតែជាជនបរទេស ពុំមែនជាជាតិសាសន៍ខ្មែរនោះឡើយ ។ ទាំងនេះ បញ្ជាក់ថា ក្រុមឧក្រិដ្ឋជនបរទេស បានលួចលាក់មកជ្រកកោននៅកម្ពុជា ហើយព្យាយាមប្រើកម្ពុជាជាជម្រក នៃការប្រព្រឹត្តិបទល្មើស តែទោះជាយ៉ាងណា រដ្ឋាភិបាល មិនបានទុកឲ្យបទល្មើសនេះអាចមានអាយុកាលទៅមុខបានទៀតនោះឡើយ។
គួរបញ្ជាក់ថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ (ICCOS) ៕



-
ព័ត៌មាន6 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន5 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន4 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
កីឡា1 week agoថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា