Connect with us

ព័ត៌មាន

កម្ពុជាបង្ហាញពីការប្តេជ្ញាចិត្តនៅក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងតំបន់មេគង្គ-ឡានឆាង

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងព័ត៌មាន​ក្លែងក្លាយ​ឆ្ពោះ​ទៅ​រក​ភាព​កសាង​បរិយាកាសព័ត៌មាន ដែលមានភាពធន់ស្រប​ទៅ​តាម​រចនា​បទ​របស់​ខ្លួន​។ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ មានសារសំខាន់​កាន់​តែ​ខ្លាំង​សម្រាប់​ប្រទេស​នៅ​ក្នុង​តំបន់មេគង្គ-ឡានឆាង ។

ក្រសួងព័ត៌មានរៀបចំ «វេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និ​ង​ការ​ប្រកួត​ប្រជែង​ពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធ​ប្រឆាំ​ង​ព័ត៌មានក្លែង ក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆា​ង​» នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា វេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការ ប្រយុទ្ធ​ប្រឆាំង​ព័ត៌មានក្លែ​ង​ក្លាយ​មាន​សារ​សំខាន់​កាន់​តែ​ខ្លាំង​លើក​សម្រាប់​ប្រទេស​នៅ​ក្នុង​តំបន់​មេគង្គ-ឡានឆាង គឺជាវិធីសាស្ត្រពង្រឹងបូរណភាពព័ត៌មាន លើកកម្ពស់​ទំនាក់​ទំនង​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ និងពង្រឹងទំនុក​ចិត្ត​សាធារណៈ​នៅ​ក្នុង​បរិប​ទឌីជីថល​ដែល​មាន​ភាព​ស្មុគ​ស្មាញ​ជា​លំដាប់​។ ​ហើយកាលពីដើមឆ្នាំ២០២៦នេះ កម្ពុជាបានធ្វើជាម្ចាស់​ផ្ទះ​តំបន់​ស្តីពី​យុទ្ធ​នា​ការ​គ្មាន​ព័ត៌មាន​ក្លែង​ក្លាយដែលផ្តល់វេទិកាសម្រាប់បណ្តាប្រទេសផ្លាស់ប្តូរបទពិសោធន៍ និងកំណត់​ទិស​ដៅ​ជាក់​ស្តែងសម្រាប់កិច្ចសហប្រតិបត្តិការ។ វេទិកានោះបានគូសបញ្ជាក់ជាថ្មីនៅការពិតដ៏សំខាន់មួយ ព័ត៌មានខុស ព័ត៌មានអាក្រក់ ព័ត៌មានមិនត្រឹមត្រូវ គឺមិនមែនជាបញ្ហាប្រទេសណាមួយតែឯងនោះទេ ប៉ុន្តែមានលក្ខណៈឆ្លងដែន តម្រូវឲ្យមានកិច្ចសហប្រតិបត្តិការ ការរៀនសូត្រពីគ្នា និងភាពធន់រួមគ្នាផងដែរ។

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា សុច្ចរិតព័ត៌មានពង្រឹងទំនុកចិត្តសាធារណៈ ទំនុកចិត្តសាធារណៈពង្រឹងសុខដុមរមនាសង្គម និងទំនុកចិត្តក្នុងតំបន់ ទំនុកចិត្តទៅវិញទៅមកផ្តល់នៅគ្រឹះដ៏សំខាន់សម្រាប់សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយដើម្បីកសាងភាពធន់សាធារណៈ ការកែតម្រូវព័ត៌មានមិនពិត ការពង្រឹងព័ត៌មានដែលគួរទុកចិត្តដែលផ្តើមចេញពីសកម្មភាពជាតិឈានទៅរកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងសកល ប្រកបដោយភាពប្រាកដនិយម។ បរិការណ៍ព័ត៌មានសកលកំពុងប្រែប្រួលក្នុងល្បឿនយ៉ាងលឿនពុំធ្លាប់មាន បច្ចេកវិទ្យាឌីជីថល ប្រព័ន្ធផ្សព្វផ្សាយសង្គម និងបញ្ញាសម្បនិម្មិត AI បានបង្កើតឱកាសដ៏ធំធេងសម្រាប់ការបង្កើតនវានុវត្តន៍ ការអប់រំ ការចូលរួមរបស់សាធារណជន ការចែករំលែកចំណេះដឹង និងការតភ្ជាប់រវាងមនុស្សនិងមនុស្ស ប៉ុន្តែបច្ចេកវិទ្យាដដែលនេះ ក៏បង្កើតភាពងាយរងគ្រោះថ្មីផងដែរ។ ព័ត៌មានមិនពិតឬព័ត៌មានបំភាន់អាចឆ្លងកាត់ព្រំដែន ភាសា និងប្រព័ន្ធនានាក្នុងត្រឹមតែប៉ុន្មានវិនាទីតែប៉ុណ្ណោះ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia