ព័ត៌មាន
រយៈពេល៨ខែឆ្នាំនេះ កម្ពុជានាំចេញកសិផល និងផលិតផលកែច្នៃមានទឹកប្រាក់ជាង ៣,២ ពាន់លានដុល្លារ
កម្ពុជានាំចេញកសិផល និងផលិតផលកែច្នៃចេញពីវិស័យកសិកម្ម នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦ មានទឹកប្រាក់សរុបប្រមាណ ជាង ៣,២ ពាន់លានដុល្លារអាមេរិក ដោយបច្ចុប្បន្នការនាំចេញកសិផលស្រស់ និងផលិតផលដែលកែច្នៃរួច បានកំពុងគាំទ្រកំណើនៃ ការនាំចេញសរុបរបស់កម្ពុជា។
ក្រសួងពាណិជ្ជកម្ម បានបង្ហាញរបាយការណ៍នាំចេញប្រភេទទំនិញ និងកសិផលសំខាន់ៗរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈ ពេល ៨ ខែ ឆ្នាំ២០២៦, ដោយក្នុងនោះមានប្រភេទទំនិញជាច្រើន រួមជាមួយការនាំចេញកសិផលពីវិស័យកសិកម្ម បាននិង កំពុងគាំទ្រដល់ការនាំចេញរបស់កម្ពុជា ដោយបន្តមានកំណើនកើនឡើងជាលំដាប់ គាំទ្រដល់ការបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋ វិស័យការងារ និងកំណើននៅក្នុងសេដ្ឋកិច្ចជាតិផងដែរ។

ជាក់ស្តែងនៅក្នុងរយៈពេល ៨ ខែនេះ កសិកផលសំខាន់ៗដែលជួយជ្រោមជ្រែងដល់ការនាំចេញរួមមាន៖ ការនាំចេញអង្ករ មានទឹកប្រាក់ជាង ៤៣២ លានដុល្លារ កើនឡើង ៨២ ភាគរយ, ស្រូវ ៣៣៨ លានដុល្លារ ធ្លាក់ចុះ ៤០០ ភាគរយ, ស្វាយចន្ទី ជាង ១,១ ពាន់លានដុល្លារ កើនប្រមាណ ៣៦៥ ភាគរយ, ជ័រកៅស៊ូ ជាង ៣៨១ លានដុល្លារ កើនជាង ៦៤ ភាគរយ, ដំឡូង ៤៨៩ លានដុល្លារ ថមថយ ៩ ភាគរយ, ចេក ១៥៧ លានដុល្លារ កើនជាង ៤១ ភាគរយ, ស្វាយជិត ១០០ លានដុល្លារ, មៀន ២០ លាន ដុល្លារ, ម្រេច ២៧ លានដុល្លារ, ពោតជាង ១ លានដុល្លារ, ថ្នាំជក់ជាង ២ លានដុល្លារ និងកសិផលផ្សេងៗទៀត មានទឹកប្រាក់ជាង ៧៥ លានដុល្លារ កើនឡើងជិត ៥៩ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន។
ចំណែកផលិតផលកែច្នៃចេញពីវិស័យកសិកម្ម ដែលនាំចេញ ក្នុងរយៈពេល ៨ ខែនេះដែររួមមាន៖ ការនាំចេញស្ករស មាន ទឹកប្រាក់ជិត ១៩ លានដុល្លារ ថយចុះ ២៣ ភាគរយ និងការនាំចេញបារី មានទឹកប្រាក់ជាង ១៤ លានដុល្លារ កើនជាង ៩ ភាគរយ ក្រៅពីនេះនៅមានកសិផលកែច្នៃផ្សេងៗទៀតដែលបានជួយដល់ការនាំចេញរបស់កម្ពុជា។
សូមបញ្ជាក់ថា កសិផលកម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសជាង ៦០ ជុំវិញពិភពលោក ក្នុងនោះទីផ្សារសំខាន់ៗដែលគាំទ្រខ្លាំង ជាងគេរួមមាន៖ ប្រទេសវៀតណាម, គឺជាទីផ្សារធំជាងគេមួយ សម្រាប់កសិផលកម្ពុជាដូចជាស្រូវ អង្ករ កៅស៊ូ និងដំណាំដំឡូងមី។ ប្រទេសចិន, គឺជាដៃគូពាណិជ្ជកម្មដ៏ធំដែលនាំចេញអង្ករ ចេកអំបូងលឿង ស្វាយស្រស់ មៀនប៉ៃលិន និងកសិផលផ្សេងៗ ទៀត ជាច្រើនមុខ។ បណ្តាប្រទេសក្នុងសហភាពអឺរ៉ុប (EU), មានការនាំចេញអង្ករ និងទំនិញកសិកម្មកែច្នៃមួយចំនួន និង ប្រទេសផ្សេងៗ ទៀតដូចជា កូរ៉េខាងត្បូង ថៃ ជប៉ុន ឥណ្ឌា និងបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា និងអាស៊ានផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ