Connect with us

ព័ត៌មាន

កម្ពុជារៀបចំពិធីអបអរសាទរទិវាសម្អាតពិភពលោក ឆ្នាំ២០២៦ បញ្ជ្រាប​ការ​យល់​ដឹង​ពី​ផល​ប៉ះពាល់​សំ​​​ណ​​​​​ល់ប្លាស្ទិក

ក្រសួងបរិស្ថាន សហការជាមួយអង្គការសម្អាតទន្លេ សមុទ្រ និងស្ថាប័នពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៨ ខែក​​​ញ្ញា​​​ ឆ្នាំ២០២៦នេះ បានរៀបចំពិធីអបអរសាទរទិវាសម្អាតពិភពលោក លើកទី០៩ ស្ថិត​នៅ​សួន​ច្បារ​នាង​ប្រា​​​​​ជ្ញា​បារមី ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នៅអង្គពិធីឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ទិវាសម្អាតពិភពលោក លើកទី៩ ឆ្នាំ២០២៦ ប្រារព្ធធ្វើឡើងក្រោមមូលបទ «ការចូលរួម ៥% ពីប្រជាពលរដ្ឋនៃប្រទេសនីមួយៗ» សំដៅឱ្យមានការចូលរួមស​​ម្អាតសំ​​​ណល់ប្លាស្ទិក និងបញ្រ្ជាបការយល់ដឹងអំពីផលប៉ះពាល់ នៃការកើនឡើងនៃបរិមាណសំណល់ប្លាស្ទិក​​​លើ​​​​​​​ភពផែនដី។ សព្វថ្ងៃនេះ បញ្ហាបំពុលដោយប្លាស្ទិក ត្រូវបានទទួលស្គាល់ជាអន្តរជាតិថា ជាការគំរាមកំ​​​ហែ​​ងដ៏ធំមួយដល់បរិស្ថាន ហើយបណ្តាប្រទេសនានាជុំវិញពិភពលោកកំពុងសហការគ្នា ដើម្បីកាត់បន្ថ   យកា​​រប្រើប្រាស់ប្លាស្ទិកប្រភេទ ប្រើតែម្តងបោះចោល សំដៅការពារប្រព័ន្ធអេកូឡូស៊ី។

ឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្តទៀតថា បរិស្ថាន គឺជាសសរស្តម្ភដ៏សំ​​ខា​​ន់មួយនៃការអភិវឌ្ឍប្រកបដោយចីរភាព ហើយការការពារ និងអភិរក្សបរិស្ថាន មិនអាចសម្រេចបានត្រឹ​​​ម​តែតាមរយៈវិធានការបច្ចេកទេស ឬការអនុវត្តច្បាប់ប៉ុណ្ណោះទេ។ ប៉ុន្តែការផ្លាស់ប្តូរ ឥរិយាបថ ទម្លាប់ និង​​​ផ្នត់គំនិតរបស់ប្រជាពលរដ្ឋ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត។

ក្រុមយុវជនបានលើកឡើងដែរថា នៅថ្ងៃនេះ បានចូលរួមក្នុងវិធីអបអរសាទរទិវាសម្អាតពិភពលោ​​​ក គឺមា​​នអារម្មណ៍រីករាយ ព្រោះបានចូលរួមសម្អាតបរិស្ថាន និងផ្សព្វផ្សាយដល់ពលរដ្ឋដទៃទៀតឲ្យយល់ដឹ​​​ងពី​​​ផល​​​វិជ្ជមាន និងអវិជ្ជមាននៃសំរាម ជាពិសេសសំរាមផ្លាស្ទិក។ យុវជនទាំងនោះ ក៏បានប្តេជ្ញាចូលរួមថែរក្សា​​បរិស្ថានអនាម័យនៅក្នុងប្រទេសកម្ពុជាឲ្យបានស្អាត ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋរស់នៅ​​ក្នុងប្រទេស និងទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជា។

គួរបញ្ជាក់ដែរថា ទិវាសម្អាតពិភពលោកលើកទី០៩ រៀបចំឡើងស្របតាមយុទ្ធសាស្រ្តបញ្ចាកោណ ដំ​​​ណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា និងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តចក្រា​​​​​វិស័យបរិស្ថាន ២០២៣-២០២៨ រួមមាន៖ស្អាត បៃតង និងចីរភាព ព្រមទាំងរួមចំណែកដល់យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំណល់ប្លាស្ទិក» និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia