ព័ត៌មាន
UPDATED! ប្រធាន ACU បញ្ជាក់ថា ករណីចាប់ខ្លួនមេឃុំព្រែកខ្សាច់ និងបក្ខពួក ដោយសារពួកគេទទួលសំណូកពីមេអនឡាញស្គេម
ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រាប់ BTV នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នេះថា តាមសំណុំរឿងដែលអង្គភាពប្រឆាំងអំពើពុករលួយបានជូនទៅអយ្យការ និងចៅក្រមស៊ើបសួររបស់តុលាការរាជធានី , មេឃុំព្រែកខ្សាច់ ឈ្មោះ រៀម រុំ ត្រូវបានចោទប្រកាន់ទទួលសំណូកពីមេអនឡាញស្គេម និងចូលរួមរៀបចំក្រុមអនឡាញស្គេមនៅលើដីរបស់ខ្លួនផ្ទាល់។ រីឯជនត្រូវជាប់ពីរនាក់ទៀត ជា សុទ្ធ និង ជា វាសនា គឺជាអ្នកបានផ្សំគំនិតជាមួយ រៀម រុំ ក្នុងការប្រព្រឹត្តបទល្មើសដូចខាងលើ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់ថា ៖ នៅពេលដែលសមត្ថកិច្ចខេត្តកោះកុង និងស្រុកគិរីសាគរ បានប្រតិបត្តិការបិទមជ្ឈមណ្ឌល និងអគារអនឡាញស្គេមធំៗបានអស់ទាំងស្រុង , រៀម រុំ និងបក្ខពួក បានត្រងនិងប្រមូលយកក្រុមអនឡាញស្កេមដែលបែកខ្ញែកតូចៗ ឲ្យមករៀបចំបន្តធ្វើការងារអនឡាញស្គេម ជាង ៣០នាក់ នៅលើទីតាំងដីរបស់ខ្លួនផ្ទាល់។ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ អភិបាលស្រុក បានដឹកនាំកម្លាំងចុះបង្ក្រាបនិងបិទទីតាំងអនឡាញស្គេមនៅលើដីរបស់មេឃុំ រៀម រុំ តែមិនអាចចាប់បានពួកអនឡាញស្គេមណាម្នាក់បានឡើយ ព្រោះរៀម រុំ និងបក្ខពួកបានរៀបចំជម្លៀសចេញអ្នកទាំងនេះឲ្យគេចផុតពីការចាប់របស់សមត្ថកិច្ច ១០០%។ ប្រាក់សំណូកចុងក្រោយរបស់មេអនឡាញស្គេមជនជាតិចិន ក៏បានផ្ដល់ឲ្យ រៀម រុំ នៅថ្ងៃទី២៨ ខែឧសភា ចំនួន ៨០៥០ដុល្លារ ដើម្បីតបស្នង រៀម រុំ ដែលបានការពារពួកអនឡាញស្គែមកុំឲ្យសមត្ថកិច្ចចាប់ខ្លួនបាន។
ទាក់ទងករណីនេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នេះថា ចំពោះសំណុំរឿងដែលបញ្ជូនមកពីអង្គភាពប្រឆាំងអំពើពុករលួយ តំណាងអយ្យការបានសម្រេចចោទប្រកាន់ ដូចខាងក្រោម៖
១-ឈ្មោះ រៀម រុំ ភេទប្រុស (ឃាត់ខ្លួន) ពីបទស៊ីសំណូក, សមគំនិតក្នុងអំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់ តាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ២៩ និងមាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៦ និងមាត្រា ៩ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
២-ឈ្មោះ ជា វាសនា ភេទប្រុស (ឃាត់ខ្លួន) និងឈ្មោះ ជា សុទ្ធ ហៅម៉េង ភេទប្រុស (កំពុងជាប់ឃុំ) ពីបទសមគំនិតក្នុងអំពើស៊ីសំណូក , សមគំនិតក្នុងអំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសមគំនិតក្នុងអំពើសម្អាតប្រាក់ តាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ២៩ និងមាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៦ និងមាត្រា ៩ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
៣-ឈ្មោះ ចាង ចៀនឈាំង (ZHANG JIAN QIANG) ហៅ ឆៃ យ៉ូវយៀន (Cai You Yuan) ហៅត្រង៉ោលភេទប្រុស ជនជាតិចិន និង បក្សពួក (គេចខ្លួន) ពីបទ សូកប៉ាន់, ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, រៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទសម្អាតប្រាក់ តាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៥, មាត្រា ៦ និងមាត្រា ៩នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៣៨ នៃច្បាប់ ស្តីពី ការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕ អត្ថបទ៖ វង្ស សុភាព

-
ព័ត៌មាន1 week ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន6 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន4 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន5 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
កីឡា1 week agoថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា
-
ព័ត៌មាន6 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល