Connect with us

ព័ត៌មាន

មុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុង​វិទ្យាស្ថាន​ពហុបច្ចេក​ទេសខេត្ដ​កោះ​កុង (PIKK)

(ភ្នំពេញ)៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្ត​កោះ​កុង (PIKK) នៃក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ មាន​បើក​បណ្ដុះ​បណ្ដាល​មុខ​ជំនាញ​បច្ចេក​ទេស និង​វិជ្ជាជីវៈជាច្រើន សម្រាប់យុវជន ខណៈដែលក្នុងចំណោមមុខជំនាញទាំងនោះ មានវិស្វកម្មអគ្គិសនី និងវិស្វកម្មកុំព្យូទ័រ ត្រូវបាន​ចាប់អារម្មណ៍ខ្ពស់ពីយុវជននៅក្នុងខេត្ត។

អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ ប្ញទ្ធីរ៉ាវង្ស នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង(PIKK) បានឱ្យដឹងថា វិស្វកម្មអគ្គិសនី និងវិស្វកម្មកុំព្យូទ័រ គឺជាមុខជំនាញដែលទទួលបានការគាំទ្រ និងការចាប់អារម្មណ៍ច្រើនពីសំណាក់យុវជនដែលមានបំណងសិក្សាជំនាញបច្ចេកទេស ដើម្បីត្រៀម​ខ្លួន​ចូលទីផ្សារ​ការ​ងារ។

អ្នកអង្គម្ចាស់បណ្ឌិតបានថ្លែងថា៖«អ្នកដែលទើបប្រឡងចប់ថ្នាក់ទី១២ ទោះបីលទ្ធផល​ប្រឡងរបស់ពួកគាត់​ជាប់ ឬក៏ធ្លាក់​ក៏ដោយ ពួកគាត់​អាច​មក​ចាប់​យក​ជំនាញ​ក្នុង TVET នៅវិទ្យា​ស្ថាន PIKK ពីព្រោះការសិក្សានៅទី​នេះ ទទួលបានចំណេះដឹង និង​ជំនាញពិតប្រាកដ ជាក់​ស្ដែង ដែល​ទីផ្សារ​ការ​ងារ​ត្រូវការ។ លើស​ពីនេះ វិទ្យា​ស្ថានក៏មាន​កន្លែងស្នាក់នៅសម្រាប់​សិស្ស-និស្សិត និង​អគារសិក្សា​ទំនើប ព្រម​ទាំង​សម្ភារ និងឧបករណ៍​សិក្សា​គ្រប់​គ្រាន់​សម្រាប់​ការ​អនុវត្ត​ផ្ទាល់»។

ជាមួយគ្នានេះ វិទ្យាស្ថាន PIKK ក៏មានកិច្ចសហការ​ជាមួយស​ហគ្រាស រោង​ចក្រ និងវិស័យ​ឯកជនមួ​យចំនួន តាមរយៈការ​ចុះអនុស្សរ​ណៈនៃកា​រយោ​គ​យ​ល់គ្នា (MoU) និងកិច្ច​ព្រមព្រៀងសហ​ប្រតិបត្តិការ (MoA) ដើម្បីបង្កើតឱ​កាសឱ្យសិស្ស-និស្សិតចុះ​កម្មសិក្សា និងទទួល​បានបទពិ​សោ​ធ​ន៍​​ការងារជា​ក់ស្ដែង។

ជាមួយគ្នានេះ អ្នកអង្គម្ចាស់បណ្ឌិត បានលើកទឹកចិត្តដល់​យុវជន កុំឱ្យមើ​លរំលងឱកា​សសិក្សាតាមរ​យៈកម្មវិធី TVET ដោយសារមុខជំ​នាញទាំង​នេះ​ផ្ដោត​លើជំនាញ​ដែលឆ្លើ​យតបនឹ​ងតម្រូវការ​ទីផ្សា​រការ​ងារ ព្រម​ទាំង​មានឱកាសទទួ​លបានអា​ហា​រូបករណ៍ និងការបណ្ដុះ​បណ្ដាល​ដោយ​មិន​គិត​ថ្លៃ។ ជា​មួយ​គ្នានេះ ការ​ទទួល​បានជំនាញ​ជាក់ស្ដែងក៏​អាចជួយឱ្យ​យុវជនត្រៀមខ្លួន​បានល្អសម្រា​ប់ការចូលទីផ្សា​រការងារផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia