ព័ត៌មាន
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញនាំយកនូវទេយ្យវត្ថុដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តចំនួន៨ និងចែកអំណោយ ព្រមទាំងរៀបអាហារសាមគ្គីជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ ដែលពីធីនេះប្រារព្ធឡើងនៅវត្តកំពង់ភ្លុក
ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកជំទាវបានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់។ ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានចែកនូវកាតាបដែលមាននូវសម្ភារៈសិក្សាជាច្រើនមុខដល់សិស្សានុសិស្សចំនួន៧០០នាក់,ចែកវ៉ែនតាចំនួន៤៦៣គ្រឿង
ចែកថ្នាំបន្ត់ភ្នែកចំនួន៦១០ប្រអប់ ចែករទេះរុញជនពិការចំនួន៤គ្រឿង
ព្រមទាំងផ្តល់ថវិកាជូនលោកយាយ លោកតាមួយចំនួនទៀតផងដែរ។
ទេយ្យវត្ថុសម្រាប់១វត្តទទួលបាន
១-អង្ករ១តោន
២-មីជាតិ៣០កេសតូច
៣-ត្រីងៀត១០គីឡូក្រាម
៤-សាច់ក្រក១០គីឡូក្រាម
៥-សាច់ផាត់១០គីឡូក្រាម
៦-ទឹកដោះគោខាប់២កេស
៧-កាហ្វេ៥កញ្ចប់ធំ
៨-តែ២គីឡូក្រាម
៩-ស្ករស១បេ
១០-អំបិល១បេ
១១-ទឹកត្រី៥យួរ
១២-ទឹកស៊ីអ៊ីវ៥យួរ
១៣-ទឹកម្ទេស៥យួរ
១៣-ទឹកសៀង៥យួរ
១៥-ទៀនព្រះវស្សា២គូរ
១៦-សាប៊ូដុំ១០០ដុំតូច
១៧-ច្រាស និងថ្នាំដុសធ្មេញ១០០ឈុត
១៨-ប្រេងកូឡា១០០ដប
១៩-ប្រេងខ្យល់១០០ដប
២០-ថ្នាំពេទ្យ២០ប្រអប់
២១-ស្លាដក់៥៣
២២-សាប៊ូម្ស៉ៅ១០កញ្ចប់
២៣-ថវិកា២លានរៀល
កញ្ចប់សម្ភារៈសម្រាប់បងប្អូនប្រជាពលរដ្ឋ១គ្រួសារទទួលបាន
១-អង្ករ២៥គីឡូ
២-ទឹកស៊ីអ៊ីវ១យួរ
៣-ម៉ុង១
៤-ភួយ១
៥-ទឹកដោះគោខាប់២កំប៉ុង
៦-ត្រីខ១យួរ
៧-អង្រឹង១
៨-អាវភ្លៀង១
៩-កន្សែងធំ១
១០-កន្ទេល១
១១-សាប៊ូម្សៅ១កញ្ចប់
១២-ថវិកា៤០០០០រៀល
១៣-ថង់អំណោយសម្ដេចតេជោរួមមាន៖
ថ្នាំដុសធ្មេញ១ទីប,ច្រាសដុសធ្មេញ១,សាប៊ូ១ដុំ,ប្រេងកូឡា១ដបតូច,ប្រេងខ្យល់១ដបតូច,ថ្នាំពេទ្យ១ប្រអប់,ក្រមា១,សារុង១,ធូបមូស១ប្រអប់,និងពិល១។
បន្ទាប់មកលោកជំទាវ និងក្រុមការងារ ក៏បានធ្វើដំណើរតាមទូកមកកាន់សហគមន៍ទេសចរណ៍កំពង់ភ្លុក ដើម្បីបានមើលពីស្ថានភាពបងប្អូនភ្នាក់ងារទេសចរណ៍តាមទូកនៅទីនេះ។ ឱកាសនោះលោកជំទាវក៏បានផ្ដល់អំណោយជាថវិកាទៅដល់បុគ្គលិកអុំទូកដែលបម្រើវិស័យទេសចរណ៍នៅទីនេះប្រមាណជាង១០០នាក់ ដោយម្នាក់ៗ៥ម៉ឺនរៀល៕


























































-
ព័ត៌មាន1 week ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន6 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន4 days agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
កីឡា6 days agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
-
ព័ត៌មាន1 week agoព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ