ព័ត៌មាន
ក្រសួងព័ត៌មាន ដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ៣៩ស្ថាប័ន ចុះផលិតព័ត៌មាននៅអតីតទីតាំង Online scams ស្ថិតនៅខេត្តព្រៃវែង និងខេត្តស្វាយរៀង
ក្រសួងព័ត៌មាន សហការជាមួយគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សរុបចំនួន ៣៩ស្ថាប័ន ចុះផលិតព័ត៌មាន នៅអតីតទីតាំង online scams នៅតាមទីតាំងមួយចំនួននៅក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង។

ក្នុងបេសកកម្មបង្ហាញការខិតខំប្រឹងប្រែងបបង្ក្រាបបទល្មើសនេះ ទីតាំងដំបូង ក្រុមអ្នកព័ត៌មានជាតិ អន្តរជាតិបានចុះទៅដល់ទីតាំងដំបូង មានឈ្មោះថា មជ្ឈមណ្ឌលពាណិជ្ជកម្មម៉ឺនជ័យ ឬ ៨ park ស្ថិតនៅតំបន់ច្រកទ្វាអន្តរជាតិម៉ឺនជ័យក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។ ទីតាងនេះ ជាអតីតទីតាំង online scams ដែលត្រូវបានគណៈបញ្ជាការឯកភាពខេត្តព្រៃវែង បានចុះប្រតិបត្តិការបង្ក្រាប នៅដើមខែកុម្ភៈ និងបានបង្ក្រាបរួចរាល់នៅពាក់កណ្តាលខែកុម្ភៈ។ បន្ទាប់មក នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ចៅក្រមស៊ើបអង្កេតបានចុះអនុវត្តដីការឆែកឆេរ និងបានបិទទីតាំងទាំងស្រុង។

បន្ទាប់មកក្រុមការងារបានបន្តចុះទៅដល់ទីតាំង 8 park ត្រូវសាងសង់នៅឆ្នាំ២០២៣ ហើយនៅ២០២៤ មានវត្តមានជនបរទេសចូលមកបម្រើការងារ ដែលមានប្រមាណ ៧ពាន់នាក់ នៅឆ្នាំ២០២៥ កើនឡើងជិត ២ម៉ឺននាក់ ក្នុងនោះមានជនជាតិចិន ប៉ាគីស្ថាន ឥណ្ឌា និងនេប៉ាល់ជាដើម។ នៅខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចបានធ្វើការស៊ើបអង្កេតលើបុគ្គល ចេន ហ្សី រហូតដកសញ្ជាតិបុគ្គល ចេន ហ្សី បញ្ជូនទៅកាន់ប្រទេសចិនវិញ។ បន្ទាប់មកនៅទីតាំង 8 park មានជនបរទេសចាកចេញជាបន្តបន្ទាប់ តាមរយៈការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ ត្រូវបានរកឃើញថាទីតាំងនេះជារបស់ក្រុមហ៊ុន ព្រីន គ្រុប។

ចំពោះអ្នកអភិវឌ្ឍទីតាំង 8park មានបុគ្គល ៣រូបគប់គិតគ្នា ដែលក្នុងនោះរួមមាន៖ ជនជាតិចិនចំនួនពីររូបជាម្ចាស់កម្មសិទ្ធិករ កំពុងរត់គេចខ្លួន និងត្រូវបានសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចអន្តរជាតិ ដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ និងម្នាក់ទៀតជាជនជាតិខ្មែរ ឈ្មោះ អៀង សុខលីម ជាអ្នកឈរឈ្មោះ ដែលបច្ចុប្បន្នត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគាររាជធានី ភ្នំពេញ (PJ) ។

បន្ទាប់មក នៅរសៀលថ្ងៃទី២១ ខែកញ្ញាដដែលនេះ ក្រុមអ្នកព័ត៌មានជាតិ អន្តរជាតិ បានចុះទៅដល់ខេត្តស្វាយរៀង ដើម្បីពិនិត្យមើលអតីតទីតាំងបទសល្មើសជាក់ស្ដែង, ក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានធ្វើបទបង្ហាញពីការបង្រ្កាបបទល្មើសអនឡាញនៅទីតាំងការស៊ីណូ Golden galaxy ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សរុបចំនួន៣៩ អង្គភាព។ ទីតាំងការស៊ីណូនេះ ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
គួរបញ្ជាក់ដែរថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការស៊ើបអង្កេតលើទីតាំងសង្ស័យបានជាង ៨៣០កន្លែង និងបានចុះបង្ក្រាបជាក់ស្តែងចំនួន ៦៦៣ទីតាំង ក្នុងនោះបានគ្រប់គ្រង និងកម្ទេចទីតាំង online scams ទ្រង់ទ្រាយធំបានជាង៨០កន្លែង និងបានបណ្តេញចេញមុខសញ្ញាជនសង្ស័យជាជនបរទេសជាង ២ម៉ឺនាក់។
សូមជម្រាបថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ សន្និសីទនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ដែរថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាឧក្រិដ្ឋកម្មឆ្លងដែន និងជាវិបត្តិសកលលោក ដែលកម្ពុជាខិតខំប្រយុទ្ធប្រឆាំងយ៉ាងសកម្ម ដើម្បីបោសសម្អាតវាឱ្យអស់ពីប្រទេស និងដើម្បីរួមចំណែកដល់កិច្ចខិតខំជាសកល ក្នុងការទប់ទល់នឹង Online Scams៕ សោភ័ណ




-
ព័ត៌មាន1 week agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
កីឡា1 week agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
-
ព័ត៌មាន5 days agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និងប្រជុំដោយកីឡាករល្បីៗនៅកម្ពុជា