Connect with us

ព័ត៌មាន

អ្នកយកព័ត៌មានជាតិ និងអន្តរជាតិចុះផ្ដិតយករូបភាពផ្ទាល់នៅកាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងធ្លាប់ប្រព្រឹត្តបទល្មើស Online Scams និងត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ចុះ​បង្ក្រាប​នាពេលកន្លងទៅ

ស្វាយរៀង៖ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ អ្នកយកព័ត៌មានជាតិ និងអន្តរជាតិជិត ៧៩នាក់ មកពី៣៩អង្គភាព បានបន្តធ្វើដំណើរទៅដល់កាស៊ីណូមួយទៀតនៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ។

កាស៊ីណូនេះមានឈ្មោះ «Golden Galaxy» ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលម្ចាស់ទីតាំងជាជនជាតិចិនមានឈ្មោះ ហុង ស៊ីងជឺ ហើយមានជនជាតិវៀតណាម ២នាក់ ដែលបានជួលបន្ត និងយកទៅរៀបចំ ប្រព្រឹត្តបទល្មើស Online Scams រួមមាន៖ ឈ្មោះ ឡេ វ៉ាន់ង្វៀន និងឈ្មោះ ង្វៀន វ៉ាន់វិញ។

កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដោយដកហូតកុំព្យួរទ័រ និងទូរស័ព្ទសរុបជាង ៦០០គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត។

នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមេក្លោង ៣នាក់ បញ្ជូនទៅតុលាការ និងត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ ហើយរកឃើញជនបរទេស ២៧៥នាក់ រួមមាន៖ ចិន ២៥នាក់ វៀតណាម ១៨២ កូរ៉េខាងត្បូង ៨នាក់ និងបង់ក្លាដែស ៦០នាក់ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្តេញចេញពីកម្ពុជា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia