ព័ត៌មាន
អាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
បណ្ដាញOnline Scams ធំៗ នៅខេត្តព្រៃវែង និងខេត្តស្វាយរៀង ត្រូវបានបង្រ្កាប និងអាជ្ញាធរខេត្តទាំងពីរ បន្តតាមបង្រ្កាបក្រុមបំបែកខ្លួនទាំងនេះ។នេះបើតាមការអះអាងរបស់អាជ្ញាធរខេត្តទាំងពីរ។
មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន និងអន្តរជាតិ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងថា បច្ចុប្បន្ននៅមូលដ្ឋានខេត្តព្រៃវែងមិនមានមជ្ឈមណ្ឌលឆបោកអនឡាញធំៗទៀតទេ ប៉ុន្តែបណ្តាញឆបោកនេះបានបំបែកខ្លួនទៅជាក្រុមតូចៗ។យ៉ាងណាក្តី សមត្ថកិច្ចបាន និងកំពុងបន្តពង្រឹងវិធានការរដ្ឋបាលជាប្រចាំ ដើម្បីបង្រ្កាប និងទប់ស្កាត់ក្រុមឆបោកអនឡាញបំបែកខ្លួននេះ។
ការលើកឡើងរបស់អភិបាលខេត្តព្រៃវែង យ៉ាងដូច្នេះ ក្នុងពេលក្រសួងព័ត៌មាន សហការជាមួយគណៈកម្មការចំពោះកិច្ចប្រយុទ្ឋប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត កាលពីព្រឹកថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០២៦ ដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សរុបចំនួន៣៩ស្ថាប័ន ចុះទៅពិនិត្យមើលទីតាំងអតីត online scams ដែលមានឈ្មោះថា មជ្ឈមណ្ឌលពាណិជ្ជកម្មម៉ឺនជ័យ ឬ ៨ park ស្ថិតនៅតំបន់ច្រកទ្វាអន្តរជាតិម៉ឺនជ័យក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។
ឯកឧត្តមបានបន្តទៀតថា ទីតាំង8 park ត្រូវបានសាងសង់នៅឆ្នាំ២០២៣ ហើយនៅ២០២៤ មានវត្តមានជនបរទេសចូលមកបម្រើការងារ ដែលមានប្រមាណ ៧ពាន់នាក់ នៅឆ្នាំ២០២៥ កើនឡើងជិត ២ម៉ឺននាក់ ក្នុងនោះមានជនជាតិចិន ប៉ាគីស្ថាន ឥណ្ឌា និងនេប៉ាល់ជាដើម។
នៅខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចបានធ្វើការស៊ើបអង្កេតលើបុគ្គល ចេន ហ្សី រហូតដកសញ្ជាតិបុគ្គល ចេន ហ្សី បញ្ជូនទៅកាន់ប្រទេសចិនវិញ។ បន្ទាប់មកនៅទីតាំង 8 park មានជនបរទេសចាកចេញជាបន្តបន្ទាប់ តាមរយៈការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ ត្រូវបានរកឃើញថាទីតាំងនេះជារបស់ក្រុមហ៊ុន ព្រីន គ្រុប។
ជាមួយគ្នានេះ នៅរសៀលថ្ងៃទី២១ ខែកញ្ញាដដែលនេះ ក្រុមអ្នកព័ត៌មានជាតិ អន្តរជាតិ បានចុះទៅ ដល់ ខេត្តស្វាយរៀង ដើម្បីពិនិត្យមើលអតីតទីតាំងបទល្មើសជាក់ស្ដែង ដែលមានឈ្មោះថា ការស៊ីណូ Golden galaxy ស្ថិតនៅក្រុងបាវិត។ ក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា គិតចាប់ពីខែមករា រហូតដល់អំឡុងខែ កញ្ញា ឆ្នាំ២០២៦នេះ អាជ្ញាធរបានបង្រ្កាបបទonline scams បានចំនួនជាង១០០ទីតាំង ឃាត់ខ្លួនជនសង្ស័យបានចំនួនជាង៤ពាន់នាក់ ដោយក្នុងនោះបញ្ជូននីតិវិធីទៅតុលាការ និងបណ្ដាញចេញពីប្រទេសកម្ពុជាដើម។ឯកឧត្តមបន្តថា គិតមកពេលនេះខេត្តស្វាយរៀង បានបង្រ្កាបទីតាំងមជ្ឈមណ្ឌលឆបោកធំៗលែងមានទៀតហើយ ប៉ុន្តែក្រុមនេះបំបែកខ្លួនជាក្រុមតូចៗ ហើយសមត្ថកិច្ចនៅបន្តស្រាវជ្រាវ និងបង្ក្រាបឧក្រិដ្ឋជនទាំងនេះ។
គួរបញ្ជាក់ដែរថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការស៊ើបអង្កេតលើទីតាំងសង្ស័យបានជាង ៨៣០កន្លែង និងបានចុះបង្ក្រាបជាក់ស្តែងចំនួន ៦៦៣ទីតាំង ក្នុងនោះបានគ្រប់គ្រង និងកម្ទេចទីតាំង online scams ទ្រង់ទ្រាយធំបានជាង៨០កន្លែង និងបានបណ្តេញចេញមុខសញ្ញាជនសង្ស័យជាជនបរទេសជាង ២ម៉ឺនាក់។អត្ថបទ៖ទូច សោភ័ណ













-
ព័ត៌មាន1 week agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
កីឡា1 week agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
-
ព័ត៌មាន5 days agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និងប្រជុំដោយកីឡាករល្បីៗនៅកម្ពុជា
-
ព័ត៌មាន1 week agoព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ