ព័ត៌មាន
សមាគមសហគ្រិនស្ត្រីកម្ពុជា បើកការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦
សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) បើកការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ ស្ត្រីជា ចលករនៃកំណើនប្រកបដោយចីរភាព ក្នុងគោលបំណងជំរុញលើកកម្ពស់សមត្ថភាព និងបង្កើតភាពអង់អាចក្លាហានដល់សហគ្រិនស្ត្រី លើវិស័យធុរកិច្ច។
សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) នៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៦ បានបើកកម្មវិធីប្រកួតពានរង្វាន់សហគ្រិនស្ត្រី ឆ្នើមប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ “ស្ត្រីជាចលករនៃកំណើនប្រកបដោយចីរភាព” ដើម្បីជំរុញភាពអស្ចារ្យនៃស្នាដៃសហគ្រិនជា ស្រ្តី ដែលមានអាជីវកម្មដឹកនាំដោយស្រ្តី និងមានស្ត្រីជាម្ចាស់អាជីវកម្ម តាមរយៈការបង្កើនចំនួនសហគ្រិនស្ត្រីជោគជ័យកាន់តែច្រើន ដោយនឹងផ្តល់នូវផលជាវិជ្ជមានដល់ការពង្រឹងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ដែលមានសហគ្រិនស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។
កម្មវិធីប្រកួតពានរង្វាន់នេះ មានបេក្ខនារីចូលរួមចំនួន ១៣ រូប ដែលពោរពេញដោយសមត្ថភាព និងបទពិសោធន៍ក្នុងការ គ្រប់គ្រង និងអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ដោយក្នុងនោះបេក្ខនារីនឹងចូលរួមធ្វើបទបង្ហាញ ព្រមទាំងឆ្លើយសំណួរពីគណៈកម្មការវាយ តម្លៃ ដើម្បីបង្ហាញពីចក្ខុវិស័យ សមត្ថភាព និងសមិទ្ធផលក្នុងអាជីវកម្មរបស់ពួកគេ។
ពាក់ព័ន្ធពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ មាន ៨ ប្រភេទរួមមាន៖ ២. ពានរង្វាន់សហគ្រិននវានុវត្តន៍ឌីជីថល, ២. ពានរង្វាន់អ្នកដឹកនាំអាជីវកម្មបៃតងប្រកបដោយចីរភាព, ៣. ពានរង្វាន់សហគ្រិនស្ត្រីវ័យក្មេង (អាយុក្រោម៣៥ឆ្នាំ), ៤. ពាន រង្វាន់ឧត្តមភាពនវានុវត្តន៍, ៥. ពានរង្វាន់អ្នកនាំចេញ និងពង្រីកទីផ្សារអន្តរជាតិ, ៦. ពានរង្វាន់សហគ្រិនមានឥទ្ធិពលនៅតំបន់ ជនបទ, ៧. ពានរង្វាន់សហគ្រិនឧស្សាហកម្មច្នៃប្រឌិត, និង ៨. ពានរង្វាន់សហគ្រាសមានចក្ខុវិស័យបៃតងប្រចាំឆ្នាំ។
សូមបញ្ជាក់ថា ជុំវិញការរៀបចំការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើម នៅក្នុងអាណត្តិទី៥នេះ សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) បានរៀបចំឡើងចំនួនពីរលើករួចមកហើយ ក្នុងគោលបំណងជួយជំរុញលើកកម្ពស់សមត្ថភាព បង្កើតភាពអង់អាចក្លាហានដល់ សហគ្រិនស្ត្រីលើវិស័យធុរកិច្ច ដោយដើរស្របទៅតាមបេសកម្មរបស់សមាគមសហគ្រិនស្ត្រីកម្ពុជា និងចក្ខុវិស័យរបស់សមាគម និង លើកទឹកចិត្តដល់សមាជិកាសមាគមសហគ្រិនស្ត្រីកម្ពុជាទាំងអស់ ឱ្យចូលរួមចុះឈ្មោះដើម្បីប្រកួតទៅតាមជំនាញអាជីវកររៀងៗខ្លួន៕អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន1 week agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
កីឡា1 week agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន6 days agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និងប្រជុំដោយកីឡាករល្បីៗនៅកម្ពុជា
-
ព័ត៌មាន1 week agoព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ