ព័ត៌មាន
ដូចការគ្រោងទុកនាវាចម្បាំងរបស់កាណាដា បានមកដល់កំពង់ផែព្រះសីហនុហើយនៅព្រឹកថ្ងៃទី២២ ខែកញ្ញានេះ
ដូចការគ្រោងទុកនាវាចម្បាំងកងទ័ពជើងទឹករបស់ប្រទេសកាណាដាដែលមានឈ្មោះថា HMCS Regina បានមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុហើយ ខណៈនាវានេះនឹងធ្វើការសំចតនៅដែនសមុទ្រកម្ពុជារយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយដំណើរទស្សនកិច្ចរបស់នាវានេះ គឺមានគោលបំណងរឹតចំណងមិត្តភាពជាមួយកងទ័ពជើងទឹកកម្ពុជាឲ្យកាន់តែស្និតស្នាល និងល្អប្រើសើរបន្ថែមទៀត។
នាវាចម្បាំង HMCS Reginaនេះមានប្រវែងជាង១៣៤ម៉ែត្រ ទទឹងជាង១៦ម៉ែត្រ ជម្រៅជាង៧ម៉ែត្រ និងទម្ងន់ជាង៥ពាន់តោន ផ្ទុកនាវិក២៥៥នាក់ និងមានបំពាក់អាវុធធុនធ្ងន់ទំនើបៗ ជាច្រើនដូចមីស៊ីល រ៉ូកែត កាំភ្លើងយន្ត និងឧទ្ធម្ភាគចក្រជាដើម។ បើតាមរបាយការណ៍របស់ក្រសួងការពារជាតិបានបញ្ជាក់ថាខណៈសំចតនៅកម្ពុជាប្រតិភូមេបញ្ជាការកងទ័ពជើងទឹកកាណាដា នឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយឧត្តមនាវាឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។ ជួបឧត្តម នាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម ជួបអភិបាលខេត្តព្រះសីហនុ និងជួបឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយកនាយកដ្ឋានទាក់ទងអន្តរជាតិនៃក្រសួងការពារជាតិជាដើម។ មួយវិញទៀត ក្រុមនាវិកកងទ័ពជើងទឹកកាណាដា ក៏នឹងមកដើរលេងនៅរាជធានីភ្នំពេញផងដែរ ដើម្បីទស្សនកិច្ចនៅផ្សាទូលទំពូង ផ្សាធំថ្មី គុកទូលស្លែង សារមន្ទីរជាតិ ព្រះបរមរាជវាំង។
នៅក្នុងឱកាសទទួលបដិសណ្ឋាកិច្ច លោកឧត្ដមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរង មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ប្រាប់ថា នាវា ឈ្មោះ HMCS Regina (FFH334) មានបណ្ដោយប្រវែងជាង ១០០ម៉ែត្រ ទទឹងជាង ១០ម៉ែត្រ ជម្រៅជាង ៧ម៉ែត្រ និងទម្ងន់សរុបជាង ៥.០០០តោន ផ្ទុកនាយនាវី និងពលនាវិកសរុបជាង ២០០នាក់ ដែលដឹកនាំដោយមេបញ្ជាការ លោកវរនាវីឯក Darren Sleen។ ការចូលចតរបស់នាវានេះ មានរយៈពេល ៣ថ្ងៃ (ថ្ងៃទី ២២-២៤ ខែកញ្ញា) ដើម្បីលើកកម្ពស់ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការ រវាងកងទ័ពជើងទឹកប្រទេសកម្ពុជា និងកងទ័ពជើងទឹកប្រទេសកាណាដា។
លោក បន្ដថា ក្នុងដំណើរទស្សនកិច្ចអន្ដរជាតិ ដើម្បីលើកកម្ពស់ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការ ដោយមានរៀបចំកម្មវិធីសកម្មភាពមួយចំនួនក្នុងការផ្លាស់ប្ដូរបទពិសោធន៍ កីឡា និងវប្បធម៌ ។ល។ សម្រាប់ចំណងសាមគ្គីភាព មិត្ដភាពក្នុងតំបន់ និងពិភពលោក។
សូមបញ្ជាក់ថា គោលបំណងនៃការចូលសំចតរបស់នាវាកាណាដាលើផែសមុទ្ររាមរបស់ កម្ពុជានេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រឹតចំណងមិត្តភាព សាមគ្គីភាពនៃកងនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀតជាពិសេសកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកនៃប្រទេសទាំងពីរតែម្តង។ ពេលសំចតរយៈពេលបីថ្ងៃនៅដែនសមុទ្រកម្ពុជានេះ កងនាវិករបស់នាវាកាណាដានឹងមានមានកម្មវិធីហ្វឹកហ្វឺនរួមគ្នា និងការលេងកីឡារួមគ្នាជាមួយកងទ័ពជើងទឹកកម្ពុជាដើម្បីបង្កើនភាពស្និតស្នាលរបស់កងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕អត្ថបទបាន ចក់












-
ព័ត៌មាន1 week agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
កីឡា1 week agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន6 days agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និងប្រជុំដោយកីឡាករល្បីៗនៅកម្ពុជា
-
ព័ត៌មាន1 week agoព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ