ព័ត៌មាន
មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ប្រារព្ធទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦
មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រារព្ធទិវាពិភពលោក សុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ ប្រធានបទ៖ «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង» ក្រោមពាក្យស្លោក “ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជីវិត”។
លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានលើកឡើងថា៖ នៅក្នុងការងារសុខាភិបាល គ្មានអ្វីដែលមានតម្លៃថ្លៃថ្លាជាង«ការសង្គ្រោះជីវិត»នោះឡើយ។ ស្របតាមប្រធានបទ «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង» និងពាក្យ ស្លោក «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជីវិត» ថ្ងៃនេះ យើងទាំងអស់គ្នាមិនត្រឹមតែមកជួបជុំគ្នាដើម្បីអបអរសាទរទិវានេះប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីបញ្ជាក់ឡើងវិញនូវ បេសកកម្មដ៏ពិសិដ្ឋមួយ គឺ «ការការពាររាល់ជីវិតមាតានិងទារក ឱ្យចាកផុតពីគ្រោះថ្នាក់ ដែលអាចជៀសវាងបាន»។ មាតាគ្រប់រូប ដែលឈានជើងចូលមកកាន់មជ្ឈមណ្ឌលរបស់យើង គឺកំពុងផ្ញើជោគវាសនា និងក្តីសង្ឃឹមនៃគ្រួសារទាំងមូលមកលើដៃរបស់យើង។ សុវត្ថិភាពអ្នកជំងឺមិនមែនជាគោលដៅដាច់ដោយឡែកនោះទេ ប៉ុន្តែជាបេះដូង និងជាគ្រឹះនៃគុណភាពសេវាសុខាភិបាល។ ដើម្បីប្រែក្លាយស្មារតី នៃទិវានេះ ឱ្យទៅជាការអនុវត្តជាក់ស្តែងនៅកម្រិតប្រតិបត្តិការ ការថែទាំប្រកបដោយសុវត្ថិភាពទាមទារនូវស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត ចាប់តាំងពីការពិនិត្យ ផ្ទៃពោះរហូតដល់ការសម្រាល និងការថែទាំក្រោយសម្រាល។ ជំងឺមិនឆ្លង ដូចជាជំងឺទឹក នោមផ្អែម និងលើសសម្ពាធឈាមលើស្ត្រីមានផ្ទៃពោះ គឺជាហានិភ័យដ៏ស្ងប់ស្ងាត់។ ហេតុ នេះ មជ្ឈមណ្ឌលជាតិ និងមន្ទីរពេទ្យសម្ព័ន្ធមេត្រីទាំងអស់ ត្រូវតែពង្រឹងការប្រែក្លាយការ ស្រាវជ្រាវហានិភ័យ ទៅជាទម្លាប់ការងារប្រចាំថ្ងៃតាមរយៈ «ប្រព័ន្ធសញ្ញាកូដពណ៌» (Color-Coding System) ក្នុងការពិនិត្យសម្ពាធឈាម និងកម្រិតស្ករក្នុងឈាមចំពោះស្ត្រី មានផ្ទៃពោះគ្រប់រូប និងគ្រប់ការជួប ដើម្បីកំណត់ហានិភ័យ និងចាត់វិធានការសង្គ្រោះបាន ទាន់ពេលវេលា។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ បានថ្លែងថា ដើម្បីសម្រេចបាននូវ សុវត្ថិក្នុងការថែទាំ សម្រាប់ជីវិត សូមដាក់ចេញនូវទិសដៅយុទ្ធសាស្រ្ត និងការអនុវត្តសំខាន់ៗ ដើម្បីឲ្យយើងទាំងអស់គ្នាប្រកាន់ខ្ជាប់ និងប្តេជ្ញាចិត្ត ដូចជា៖ ទី១. ពង្រឹងការអនុវត្ត ប្រព័ន្ធសញ្ញាកូដពណ៌ លើការស្រាវជ្រាវ និងវាយតម្លៃហានិភ័យ។ ទី២.ប្រែក្លាយប្រព័ន្ធ MPDSR ឲ្យទៅជាកញ្ចក់ឆ្លុះបញ្ចាំង និងជាការរៀនសូត្រ។ ទី៣.បង្កើនការចូលរួម និងកសាងទំនុកចិត្តជាមួយអ្នកជំងឺ និងគ្រួសារ។ ទី៤.ធានាការត្រៀមលក្ខណៈរួចរាល់នូវប្រព័ន្ធ និងសម្ភារបរិក្ខារ និងទី៥.ពង្រីកការប្តេជ្ញាចិត្តឲ្យហួសពីបរិវេណមនី្ទរពេទ្យ។
ជាចុងក្រោយលោកជំទាវ រដ្ឋលេខាធិការ សូមវាយតម្លៃខ្ពស់ចំពោះមន្រី្តសុខាភិបាល វេជ្ជបណ្ឌិត ឆ្មប និងបុគ្គលិកថែទាំទាំងអស់ នៅគ្រប់កម្រិត ទាំងនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងតាមបណ្តាខេត្ត (ត្បូងឃ្មុំ ក្រចេះ ស្វាយរៀង) ដែលបានលៈបង់កម្លាំងកាយចិត្ត និងបេះដូងក្នុងការបម្រើប្រជាជន។ ដៃរបស់បងប្អូន គឺជាដៃដែលបង្កើតស្នាមញញឹម និងរក្សាការពារជីវិត៕អត្ថបទ រដ្ឋា






-
ព័ត៌មាន1 week agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
កីឡា1 week agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន6 days agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និងប្រជុំដោយកីឡាករល្បីៗនៅកម្ពុជា
-
ព័ត៌មាន1 week agoព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ