ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ នៅទីក្រុងវៀងចន្ទន៍
ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៖ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៦ (Retreat of the 16th ASEAN Health Ministers Meeting, AHMM) នៅទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមានការចូលរួមពី ប្រទេសជាសមាជិកអាស៊ានទាំង១០ និងទីម័រឡេស្តេ ក្រោមមូលបទ «បរិវត្តកម្មភាពធន់នៃការអភិវឌ្ឍវិស័យសុខាភិបាលអាស៊ានក្នុងបរិបទថ្មី៖ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលក្រោយការរាតត្បាតនៃជំងឺ ដើម្បីលើកកម្ពស់ភាពធន់ក្នុងតំបន់»។

កិច្ចប្រជុំធ្វើឡើងក្រោមប្រធានបទ៖ ចក្ខុវិស័យ និងការរៀបចំអាទិភាពសុខាភិបាល សម្រាប់អាស៊ានក្រោយឆ្នាំ២០២៥ ក្នុងគោលបំណងចែករំលែកបទពិសោធន៍នៃអន្តរាគមន៍ជាយុទ្ធសាស្រ្ត និងវឌ្ឍនភាព ដើម្បីកំណត់ទស្សនៈវិស័យ អាទិភាពសុខភាព កិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ រក្សាសុខភាព និងសុខុមាលភាពប្រជាជាតិសហគមន៍អាស៊ាន។ រដ្ឋមន្រ្តីសុខាភិបាលអាស៊ានបានធ្វើអន្តរាគមន៍ ចែករំលែកទស្សនៈនិងការផ្លាស់ប្តូរផ្សេងទៀតលើប្រធានបទខាងលើ សម្រាប់តម្រង់ទិសដៅយុទ្ធសាស្ត្រសហគមន៍ប្រជាជាតិអាស៊ានក្រោយឆ្នាំ២០២៥ លើវិស័យសុខាភិបាល រួមទាំងអាទិភាពសុខភាពនាពេលអនាគត ពង្រឹងកម្មវិធី សកម្មភាពការងារ និងយន្តការដឹកនាំ វិស័យសុខាភិបាល និងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅដោយគ្មានជម្លោះផលប្រយោជន៍។

ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់ជូនជាទស្សនទានអំពីបញ្ហាប្រឈមចម្បងៗនៃថ្នាក់តំបន់អំពីសុខភាពជារួម ពិសេសអំពីជំងឺឆ្លង ក៏ដូចជាជំងឺមិនឆ្លង ដែលបាន និងបន្តកើតឡើងថែមទៀត ដែលតម្រូវឱ្យសហគមន៍អាស៊ានត្រូវតែត្រៀមខ្លួនឱ្យបានកាន់តែប្រសើរ និងមាំទាំបំផុតឱ្យបានឆាប់រហ័ស តាមរយៈយន្តការសុវត្តិភាពផ្សេងៗ ដែលជាដំណោះស្រាយកម្រិតតំបន់៕ អត្ថបទ រដ្ឋា



-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន5 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ