Connect with us

ព័ត៌មាន

សមត្ថកិច្ចខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យ Online Scams ក្នុងក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ ១៤នាក់

ស្វាយរៀង៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ស្រេង ហួត ស្នងការ​រង​នគរបាល​ខេត្ត​បានដឹកនាំកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការ​ជា​មួយ​គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដឹកនាំដោយលោក ម៉ែន អេង អភិបាលរង​ខេត្ត​ស្វាយរៀង ​និងលោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចុះធ្វើ​ការ​ស្រាវ​ជ្រាវ​បង្ក្រាប​ទីតាំង​លួច​លាក់​ប្រព្រឹត្តបទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅចំណុចវីឡាជួល ស្ថិតនៅភូមិតាពៅ សង្កាត់​បាវិត ក្រុងបាវិត ដោយឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន ១៤នាក់ ស្រី ០៦នាក់ (ជា​ជន​ជាតិ​វៀតណាម) ដកហូតវត្ថុតាងរួមមាន កំព្យូទ័រលើតុ All-In-One ,ធុងCPU , ម៉ូនីទ័រ, ទូរ​ស័ព្ទដៃ និងសម្ភារប្រើប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ បញ្ចូន​មក​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​ប​ច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រី​ឯ​ទីតាំង​ប្រព្រឹត្ត​បទល្មើស ក្រុមការងារបានបិទស៊ីល ទីតាំងបណ្ដោះអាសន្ន។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia