ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ការរៀបចំសន្និសីទ ICCOS គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា កម្ពុជាបានរៀបចំសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាន់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ការរៀបចំសន្និសីទអន្តរជាតិនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជន សេដ្ឋកិច្ច សន្តិសុខ និងសង្គមនៅក្នុងបណ្តាប្រទេសជាច្រើន។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាបញ្ហារបស់ប្រទេសណាមួយតែឯងនោះទេ។ បណ្តាញឧក្រិដ្ឋកម្មទាំងនេះអាចប្រើប្រាស់ទឹកដីនៃប្រទេសមួយ ដើម្បីប្រព្រឹត្តបទល្មើសទៅលើជនរងគ្រោះនៅប្រទេសមួយទៀត ខណៈដែលមេខ្លោង និងលំហូរហិរញ្ញវត្ថុខុសច្បាប់អាចស្ថិតនៅក្នុងប្រទេសផ្សេងៗគ្នា។ ហេតុដូច្នេះហើយ គ្មានប្រទេសណាមួយអាចប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះប្រកបដោយប្រសិទ្ធភាពតែម្នាក់ឯងបានឡើយ។
ឯកឧត្តម បន្ថែមថា កម្ពុជារៀបចំសន្និសីទនេះ គឺដើម្បីប្រមូលផ្តុំការប្តេជ្ញាចិត្ត បទពិសោធន៍ និងសមត្ថភាពរបស់បណ្តាប្រទេស អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ វិស័យហិរញ្ញវត្ថុ និងក្រុមហ៊ុនបច្ចេកវិទ្យាឱ្យឈានទៅរកវិធានការរួមដែលអាចអនុវត្តបានជាក់ស្តែង។គោលបំណងរបស់យើង មិនមែនគ្រាន់តែបិទទីតាំងឆបោកនោះទេ ប៉ុន្តែត្រូវកាត់ផ្តាច់ខ្សែច្រវាក់ឧក្រិដ្ឋកម្មទាំងមូល និងទប់ស្កាត់ការកកើតឡើងវិញនៃបណ្តាញឆបោកទាំងនេះ។
ឯកឧត្តម មានប្រសាសន៍ថា៖«ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាការងារអាទិភាព ដោយបានបង្កើតយន្តការពិសេស និងដាក់ចេញយុទ្ធនាការបង្ក្រាបនៅទូទាំងប្រទេស។ការអនុវត្តនេះមានការចូលរួមពីក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងការសហការជាមួយដៃគូអន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការជាបន្តបន្ទាប់ ទាំងការត្រួតពិនិត្យទីតាំងសង្ស័យ ការបង្ក្រាប និងបិទទីតាំងឆបោក ការដកហូត ឬព្យួរអាជ្ញាបណ្ណអាជីវកម្មដែលពាក់ព័ន្ធ ការស៊ើបអង្កេត និងការបញ្ជូនសំណុំរឿងទៅតុលាការ»។
ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ទៀតថា ទន្ទឹមនឹងនេះ កម្ពុជាក៏បានពង្រឹងក្របខណ្ឌច្បាប់ តាមរយៈច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីផ្តល់មូលដ្ឋានច្បាប់សម្រាប់ការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្ម ការស៊ើបអង្កេត និងការចាត់វិធានការលើទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើស។ យុទ្ធនាការនេះមិនមែនជាប្រតិបត្តិការរយៈពេលខ្លីនោះទេ ប៉ុន្តែជាការងារដែលត្រូវបន្តអនុវត្តប្រកបដោយនិរន្តរភាព៕
























-
កីឡា1 week agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
-
ព័ត៌មាន1 week agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និងប្រជុំដោយកីឡាករល្បីៗនៅកម្ពុជា
-
ព័ត៌មាន7 days agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន6 days agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ