Connect with us

ព័ត៌មាន

អនុប្រធានទី២រដ្ឋសភាអញ្ជើញ ដាក់ក្រពុំបិណ្ឌផ្កាឈូក រំលឹកខួបលើកទី៣៣ ទិវាប្រកាសរដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦បាន ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូក និងប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសរំលឹកខួបលើកទី៣៣ នៃ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»។

ពិធីនេះបានប្រព្រឹត្តទៅនៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ ស្ថិតនៅសួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ គឺជាខួបលើកទី៣៣ នៃការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៦)។

រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា ដែលជាគ្រឹះដ៏រឹងមាំក្នុងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់សិទ្ធិសេរីភាព ប្រជាធិបតេយ្យ ព្រមទាំងនីតិរដ្ឋ ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia