Connect with us

ព័ត៌មាន

ថ្នាក់ដឹកនាំក្រសួងកសិកម្មនាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិតជូនដល់កងទ័ពនៅយោធភូមិភាគទី៥

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានចំណុះបញ្ជាការដ្ឋានយោធភូមិភាគទី៥ នៅខេត្តបាត់ដំបង។

ក្នុងជំនួបសំណេះសំណាល កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវប្រសា សន៍ ផ្តាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបាននឹងកំពុងលះបង់កម្លាំង កាយចិត្ត ឈរជើងការពារបូរណភាពទឹកដីយ៉ាងរឹងមាំ ស្មារតីស្នេហា ជាតិ និងការពារអធិបតេយ្យភាពជាតិកម្ពុជា។

តាមរយៈការយកចិត្តទុកដាក់នេះ ឯកឧត្តមរដ្ឋមន្រ្តី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ជូនដល់បងប្អូនកងទ័ព ដែលជាសក្ខីភាពមួយសបញ្ជាក់អំពី «សម្ព័ន្ធមេត្រីភាព» ផ្សារភ្ជាប់រវាងស្ថាប័នស៊ីវិល និងស្ថាប័នជួរមុខ ក្នុងការជួយសហការគាំទ្រ និងរួមចំណែក ការ ពារអធិបតេយ្យភាពជាតិ និងរក្សាសន្តិភាពជាតិដែលរក បា នដោយ កម្រនេះជានិរន្តរ៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia