ព័ត៌មាន
ឯកឧត្តម នេត សាវឿន៖ វិធានការច្បាប់គឺជាខែលការពារដ៏រឹងមាំរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងតបតទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានថ្លែងថា វិធានការច្បាប់ដ៏ម៉ឹងម៉ាត់តឹងតែងគឺជាខែលការពារដ៏រឹងមាំរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងតបតទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងត្រូវបន្តអនុវត្តរហូតដល់បទល្មើសមួយនេះរលត់សាបសូន្យចេញពីប្រទេសកម្ពុជា។ ការបញ្ជាក់នេះ ក្នុងពិធីបិទសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។
ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដ៏មានសារសំខាន់និងមានអត្ថន័យដ៏ជ្រាលជ្រៅជាប្រវត្តិសាស្ត្រដែលបានបិទបញ្ចប់ទោដោយផ្លែកផ្កានិងគួរជាទីមោទន និងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រតិភូដែលបានចូលរួមទាំងអស់បានចូលរួមចែករំលែកទស្សនទាន បទពិសោធន៍ល្អៗដ៏មានសារសំខាន់ជាច្រើន ដូចជាបទពិសោធន៍ឆ្លើយតបទៅនិងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការចែករំលែកបញ្ហាប្រឈម និងវិវត្តន៍ថ្មីនៃបទល្មើស ការវិវត្តនឹងបញ្ហាថ្មី។ រាល់ខ្លឹមសារដែលបានជជែកពិភាក្សានិងការចែករំលែកនេះ សុទ្ធតែជាគន្លឹះកូនសោរដ៏សំខាន់និងពិសេសបានឆ្លើយតបទៅនឹងមូលរបទរួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវ៉ាក់និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ វិធនាការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបង្ហាញពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញឆន្ទៈមោះមុតមិនរាថយក្នុងការប្រើប្រាស់វិធានការច្បាប់ដើម្បីឆ្លើយតបទៅនឹងការឆបោកតាមអនឡាញស្គេម។ កម្ពុជាគឺជាប្រទេសឈានមុខគេក្នុងការបង្កើតឲ្យមានច្បាប់ស្តពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ រួមជាមួយការឈាត់ខ្លួនផ្តន្ទាទោសនិងការណ្តេញចេញពីប្រទេស៕ អត្ថបទ៖ វង្ស សុភាព










-
កីឡា1 week agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន7 days agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប