Connect with us

ព័ត៌មាន

សប្បុរសជននានាបន្តនាំយកអំណោយជូនកងពលតូចដឹកជញ្ជូនលេខ៩៩ ដើម្បីបន្តយកទៅចែកជូនវីរកងទ័ពជួរមុខ

ទឹកចិត្តពីសមរភូមិក្រោយ កម្លាំងចិត្តសម្រាប់សមរភូមិមុខ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ រួមជាមួយនាយទាហាន បានទទួលអំណោយជាបន្តបន្ទាប់ពីបងប្អូន សប្បុរសនានា ដើម្បីបន្តយកទៅចែកជូនបងប្អូនវីរកងទ័ពជួរមុខ។

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានថ្លែងអំណរគុណចំពោះ ឧត្តមសេនីយ៍ទោ ឆេង សែ និងក្រុមគ្រួសារ ដែលបានយកអំណោយជាគ្រឿងឧបភោគបរិភោគនេះ មានអង្ករ ១,៥០០គីឡូក្រាម ទឹកបរិសុទ្ធ ៥០កេស អាវភ្លៀង ៣០ ត្រីខ ៣កេសធំ ទឹកស៊ីអ៊ីវ ៣០យួរ និងថវិកានិងថវិកា ៤លានរៀល។ នៅថ្ងៃជាមួយគ្នានេះដែរអនុសេនីយ៍ឯក ជុំ សារ៉ាន់ និងលោកស្រី ឈួន ចន្ថេម ក៏បានឧបត្ថម្ភទឹកសុទ្ធ ៥០០យួរ ផងដែរ ខណៈអំណោយទាំងនេះគឺពិតជាបានចូលរួមចំណែកជួយឧបត្ថម្ភ និងផ្តល់កម្លាំងចិត្តដល់កងទ័ព។

លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានលើកឡើងផងដែរថា អំណោយទាំងនេះ មិនមែនមានតម្លៃត្រឹមតែជាសម្ភារៈសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនោះទេ ប៉ុន្តែជានិមិត្តរូបនៃ សាមគ្គីភាព ក្តីស្រឡាញ់ ការដឹងគុណ និងការចូលរួមរបស់សមរភូមិក្រោយ ចំពោះបងប្អូនកងទ័ពដែលកំពុងបំពេញភារកិច្ចនៅសមរភូមិមុខ។ លោកឧត្តមសេនីយ៍ទោ លើកឡើងផងដែរថា កងពលតូចដឹកជញ្ជូនលេខ៩៩ នឹងចាត់ចែងដឹកជញ្ជូន និងប្រគល់អំណោយទាំងនេះជូនដល់បងប្អូនកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ច ឱ្យបានទាន់ពេលវេលា៕

អត្ថបទ៖ បាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia