Connect with us

ព័ត៌មាន

ស៊ីម៉ាក់ រំឭកដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាគ្រាប់មីន ក្នុងរដូវវស្សា និងត្រូវរាយការណ៍បន្ទាន់ពេលប្រទះឃើញគ្រាប់

ភ្នំពេញ៖ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០៦នេះ បានចេញសាររំលឹក ចំពោះប្រជាពលរដ្ឋទាំងអស់ សូមមានការត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេស ពលរដ្ឋដែលរស់នៅតាមតំបន់ដែលសង្ស័យថាមីន សូមបង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរ ព្រោះគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមអាចនឹងហូរតាមទឹក ឬផុសចេញពីដីដែលបានកប់ជាច្រើនឆ្នាំក្នុងរដូវវស្សានេះ ។

ស៊ីម៉ាក់ បានឲ្យដឹងថា ករណីបងប្អូនជួបប្រទះគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមនានា ឬវត្ថុសង្ស័យជាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមទំនាក់ទំនងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាលមូលដ្ឋាន ឬកម្លាំងអង្គភាពCMAC តាមរយៈទូរសព្ទដូចខាងក្រោម៖

• ខេត្ដព្រះវិហារ៖ លេខទូរសព្ទ៖០៩៧ ២២២ ២៧៣៥/០៨១ ៦១១ ១១៣/០៩៧ ៥៦៧ ៧៦៧៨/០៩៧ ៨៨៦ ៦២៨៤

• ខេត្ដឧត្ដរមានជ័យ៖ លេខទូរសព្ទ៖០៩៧ ២០០ ១១៤១/០១២ ២៣១ ៤៤១/០៩៧ ២០៤៥ ៧៥១

• ខេត្តបន្ទាយមានជ័យ៖ លេខទូរសព្ទ៖០៩៧ ៩៩៥ ៤៩៥៤ / ០១៦ ៩៥៤ ៩៥៤

• ខេត្តបាត់ដំបង-ពោធិ៍សាត់-ប៉ៃលិន-កោះកុង៖ លេខទូរសព្ទ៖ ០៩៣ ៦៦៦ ១៦៩/០៧១ ៩៥៥១ ១៦៨/០៨៨ ៨៤៤៦ ៦៥៦

• ខេត្ដសៀមរាប កំពង់ធំ៖ លេខទូរសព្ទ៖០៦៧ ៥៥៤ ៤៤៤/០១១ ៥៥៤ ៤៤៤/០១២ ៥៦៥ ១៦៨

• ខេត្តកំពង់ចាម- ត្បូងឃ្មុំ- ក្រចេះ- ស្ទឹងត្រែង- រត្តនគីរី- មណ្ឌលគីរី- ព្រៃវែង នឹងខេត្តស្វាយរៀង លេខទូរសព្ទ៖០៩៧ ២០០ ១២៩១/០៩៧ ២០០ ១៣៧៣ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia