ព័ត៌មាន
មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១បានអនុម័តសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រ
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ មហាសន្និបាតអង្គការសហប្រជាជាតិបានរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ ស្តីពី «ការដោះស្រាយការគំរាមកំហែងដល់អត្ថិភាពដែលបង្កឡើងដោយការកើនឡើងនៃកម្ពស់ទឹកសមុទ្រ» នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។
ឯកឧត្តម សានវណ្ណទី រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន ឡើងថ្លែងការណ៍ ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការការពារ និងស្តារព្រៃកោងកាង និងតំបន់ដីសើមឆ្នេរ ការបញ្ចូលហានិភ័យនៃការកើនឡើងកម្ពស់ទឹកសមុទ្រទៅក្នុងផែនការអភិវឌ្ឍន៍ និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍងាយស្រួលទទួលបានហិរញ្ញប្បទាន និងជំនួយបច្ចេកទេស។
សេចក្តីប្រកាសស្តីពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រ នេះទទួលស្គាល់ថា ការកើនឡើងកម្ពស់ទឹកសមុទ្រកំពុងបង្កផលប៉ះពាល់ជាក់ស្តែង និងហានិភ័យធ្ងន់ធ្ងរដល់ប្រទេសកោះតូចកំពុងអភិវឌ្ឍ ប្រទេសអភិវឌ្ឍន៍តិចតួច និងសហគមន៍នៅតំបន់ឆ្នេរ និងតំបន់ទំនាប។ សេចក្តីប្រកាសកំណត់ទិសដៅសកម្មភាពសំខាន់ៗចំនួនបួន។ ទិសដៅទីមួយ គឺពង្រឹងវិទ្យាសាស្ត្រ ការសង្កេត និងការចែករំលែកទិន្នន័យ ដើម្បីគាំទ្រការវាយតម្លៃហានិភ័យ ការប្រកាសអាសន្នជាមុន និងការធ្វើផែនការរយៈពេលវែង។ ទិសដៅទីពីរ គឺពង្រឹងការបន្ស៊ាំ ភាពធន់ និងការទទួលបានហិរញ្ញប្បទាន ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ព្រមទាំងការការពារ និងស្តារព្រៃកោងកាង តំបន់ដីសើមឆ្នេរ និងប្រព័ន្ធអេកូឡូស៊ីផ្សេងៗ។ ទិសដៅទីបី គឺការពារជីវភាព សន្តិសុខស្បៀង និងទឹក វប្បធម៌ និងបេតិកភណ្ឌ ព្រមទាំងគិតគូរពីតម្រូវការរបស់ប្រជាជនដែលអាចត្រូវផ្លាស់ទីដោយសារផលប៉ះពាល់នៃការកើនឡើងកម្ពស់ទឹកសមុទ្រ។ ទិសដៅទីបួន គឺពង្រឹងភាពច្បាស់លាស់ផ្នែកច្បាប់អន្តរជាតិ ទាក់ទងនឹងដែនសមុទ្រ ។




-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប