ព័ត៌មាន
អ្នកនយោបាយ៖ សន្និសីទ ICCOS បង្ហាញថាកម្ពុជាបើកចិត្តសហការជាមួយអន្តរជាតិកម្ទេច Online Scams
អ្នកនយោបាយបានលើកឡើងថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានបិទបញ្ចប់ទៅដោយភាពជោគជ័យ គឺបានបង្ហាញឲ្យអន្តរជាតិបានឃើញកាន់តែច្បាស់ពីឆន្ទៈដ៏មោះមុតរបស់កម្ពុជា ក្នុងការប្តេជ្ញាចិត្តបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យដល់ឫសគល់។

ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរបានថ្លែងថា សន្និសីទអន្តរជាតិ ICCOS-2026 ដែលបានបិទបញ្ចប់ទៅដោយភាពជោគជ័យ គឺបណ្តាប្រទេសជាង ២០ដែលបានចូលរួមបានបង្ហាញពីការរួមសហការគ្នាជាមួយកម្ពុជាក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនេះបានបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលដោយគ្មានការលាក់លៀមនៅក្នុងយុទ្ធនាការបង្ក្រាប Online Scams និងបានបើកទូលាយននៅក្នុងការសហការជាមួយអន្តរជាតិជាទ្រងទ្រាយធំក្នុងការប្រយុទ្ធប្រឆាំង Online Scams។ ហើយរាជរដ្ឋាភិបាលបានដាក់ចេញនៅវិធានការបោសសម្អាតOnline Scams និងដោយគ្មានការលើកឡើង។
ឯកឧត្តម ហ៊ាង គឹមស្រឿន បានបញ្ជាក់ថា “សន្និសីទអន្តរជាតិ ICCOS ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីរួមគ្នាជាមួយអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នេះគឺជាឆន្ទៈរបស់រាជរដ្ឋាភិបាលដោយគ្មានការលាក់លៀមនៅក្នុងយុទ្ធនាការបង្ក្រាប Online Scams។ ហើយជាអាជ្ញាធរក្នុងរដ្ឋមួយយើងបើកទូលាយនៅក្នុងការសហការជាមួយអន្តរជាតិរួមដៃគ្នាដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក Online Scams។ អ្វីដែលជាយន្តការនៃការអនុវត្តទៅលើនីតិវិធីនៅក្នុងការបោសសម្អាត គឺជាឫសគល់មួយដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតីបានដាក់វិធានការបោសសម្អាតឲ្យដល់ឫសគល់នៅកម្ពុជា”។

ចំណែកឯកឧត្តម កាន់ វីរៈ ប្រធានគណបក្សអំណាចប្រជាពលរដ្ឋបានថ្លែងថា ជាមោទនភាពដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ ICCOS ដែលនេះបានបង្ហាញថា សហគមន៍អន្តរជាតិបានផ្តល់តម្លៃដ៏ខ្ពង់ខ្ពស់សម្រាប់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ដោយក្នុងនោះកម្ពុជាបានបង្ក្រាបក្រុមឧក្រិដ្ឋជនដែលពាក់ព័ន្ធ Online Scams។ សន្និសីទអន្តរជាតិ ICCOS ក៏បានចេញសេចក្តីថ្លែងការណ៍រួមចំនួន ១១ចំណុចផងដែរ ដោយក្នុងនោះមានចំណុចមួយចំនួនកម្ពុជាបានធ្វើរួចទៅហើយ និងបានបង្ក្រាបជាច្រើនករណី។
ឯកឧត្តមបានបញ្ជាក់ថា “សហគមន៍អន្តរជាតិបានផ្តល់តម្លៃដ៏ខ្ពង់ខ្ពស់ និងជ្រាលជ្រៅណាស់សម្រាប់កម្ពុជាដែលកម្ពុជាបានចូលរួមបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានធ្វើសកម្មភាពយ៉ាងខ្លាំងក្នុងការបង្ក្រាបឧក្រិដ្ឋជនដែលពាក់ព័ន្ធ Online Scams។ ពាក់ព័ន្ធការចេញសេចក្តីថ្លែងការណ៍រួមចំនួន ១១ចំណុច គឺមានចំណុចមួយចំនួនកម្ពុជាបានធ្វើរួចទៅហើយដូចជាការកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្ម ការរារាំងនិងប្រមូលត្រឡប់មកវិញនៅផលនៃបទល្មើស ការលុបបំបាត់ទីតាំងឆបោក និងបណ្តាញបាក់ព័ន្ធ។”
គួរបញ្ជាក់ថា បណ្តាប្រទេសនិងអង្គការអន្តរជាតិធំៗ ដែលបានចូលចូលរួមក្នុងសន្និសីទអន្តរជាតិ ICCOS ទទួលស្គាល់ថាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាទម្រង់មួយនៃឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំងដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស និងធ្វើឱ្យបាត់បង់ប្រាក់កាសយ៉ាងច្រើន បង្កើតបានជាផលនៃបទល្មើស និងសម្រួលឱ្យមានការសម្អាតប្រាក់ តាមរយៈការកេងចំណេញលើស្ថាប័នហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់ប្រាក់ ទ្រព្យសកម្មនិម្មិត និងបណ្តាញផ្សេងទៀត ដើម្បីផ្លាស់ទី លាក់បាំង និងសម្អាតផលនៃ បទល្មើស កេងចំណេញលើជនរងគ្រោះ រួមបញ្ចូលការជួញដូរមនុស្សដើម្បីបង្ខំឱ្យប្រព្រឹត្តឧក្រិដ្ឋកម្ម បំផ្លាញទំនុកចិត្តសាធារណៈ ប្រើប្រាស់ដោយខុសគោលដៅនូវបច្ចេកវិទ្យាថ្មីៗ និងហេដ្ឋារចនាសម្ព័ន្ធ និងគំរាមកំហែងដល់សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តំបន់ និងសកលលោក៕ អត្ថបទ៖ វង្ស សុភាព



-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន